ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់បាននាំគ្នាផ្អើលចុះចាប់ត្រីពុលងាប់អណ្ដែតក្នុងទន្លេវ៉ៃគោ
...
ស្ថិតនៅចំណុចគល់ស្ពានហ៊ុនសែនគយត្របែក ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង កាលពីវេលាម៉ោ
ង៧ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ
២០១៦ ដោយមូលហេតុបង្ហូទឹកស្អុយក្នុងក្រុងស្វាយរៀង ចូលក្នុងទន្លេវ៉ៃគោ បណ្តាលឲ្យត្រីដែលរស់នៅក្នុងទន្លេពុល។
បើតាមប្រជាពលរដ្ឋម្នាក់ដែលកំពុងចុះចាប់ត្រីនោះនិយាយថា កន្លងមកដោយមានភាពរាំងស្ងួតនិងអាជ្ញាធរធ្វើទំនប់បង្ហៀទឹកនៅខាងលើនៃទន្លេវ៉ៃគោ ធ្វើឲ្យទន្លេវ៉ៃគោ ខាងក្រោមរីងគោកទឹករាក់ ហើយនៅយប់ថ្ងៃទី២២ ខែមិថុនា មានភ្លៀងធ្លាក់មួយមេធំក៏មានទឹកស្អុយហូចេញតាមលូបង្ហូទឹកពីក្រុងស្វាយរៀងហូចូលក្នុងទន្លេវ៉ៃគោ ទើបបណ្តាលឲ្យត្រីឆ្ពិន ត្រីឆ្កែង និងត្រីចង្វាមូល ពុលនិងរកផ្លូវចេញនៅចំណុចគល់ស្ពានហ៊ុនសែនគយត្របែកនេះ ហើយត្រីមួយចំនួនរស់ក្នុងគុម្ពកក់និងកំប្លោកទើបអ្នកស្រុកឃើញនាំគ្នាចុះចាប់តែម្តង។
ប្រភពពីអាជ្ញាធរឲ្យដឹងថា រដូវនេះជារដូវត្រីពង ហើយបើថាត្រីពុលទឹកស្អុយដែលហូចេញពីក្រុងចូលទន្លេវ៉ៃគោនោះអាជ្ញាធរក៏មិនអាចទប់ស្តាត់យ៉ាងណាដែរ ។ អជ្ញាធរបានសាងសង់លូមេបង្ហូទឹកស្អុយចេញពីក្រុងទៅកាន់អូស្មាច់រួចហើយនៅតែលូតូចៗមួយចំនួនក្បែទន្លេដែលហូចូលក្នុងទន្លេវ៉ៃគោដូចឆ្នេះបើតាមការសន្និដ្ឋានរបស់អាជ្ញាធរវិញគឺត្រី ទន្លេនៅក្នុងកន្លែងទឹករាក់ពេលមានភ្លៀងមកមានទឹកហូធំក្លិនទឹកថ្មីក៏ឡើងស្រង់តាមទឹកហូនិងរកកន្លែងពងកូនការពុលនេះដោយប្រជាពលរដ្ឋនាំគ្នាចុះចាប់និងអុសអួនទើបធ្វើឲ្យត្រីពុល។
បើតាមលោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀងបានឲ្យដឹងថា ការពុលត្រីនេះមូលហេតុទឹករាក់ខ្វះខ្យល់អុកស៊ីស៊ែនក្នុងទន្លេមានកំប្លោកមានកញ្ឆែតដុះ ហើយទឹកអត់ហូដោយអាជ្ញាធរទប់ទំនប់បង្ហៀទឹកខាងលើ ដូច្នេះទឹករាក់និងអត់ហូធ្វើឲ្យខ្វះខ្យល់អុកស៊ីស៊ែនមិនមែនមកពីទឹកស្អុយទេ៕
ដោយ៖ យឹមសុថាន
...