ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ដកហូតថ្នាំ ញៀនគ្រាប់មួយថង់មានចំនួន៥០គ្រាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សី កែវបានល្បាតក្នុងភូមិសាស្ត្រហើយប្រទះ ឃើញជនសង្ស័យម្នាក់ធ្វើការឆែក

...
ឆេរស្រាប់ តែប្រទះឃើញថ្នាំញៀនប្រភទ WY ចំនួន មួយថង់យកមករាប់មើលឃើញចំនួន៥០ គ្រាប់ក៏ឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជា ជនជាតិវៀតណាមរូបនេះនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ ចំណុចផ្លូវលេខ៩៣កែងផ្លូវលេខ៦២ក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ ខាងលើដែលពាក់ព័ន្ធនឹងគ្រឿងចំនួន៥០ គ្រាប់នេះនគរបាលបានដកហូតម៉ូតូមួយ គ្រឿងម៉ាកធូដេ ពណ៌ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 1G-3501 ផងដែរ។

បុរសជនជាតិវៀតណាមដែលត្រូវបាន ឃាត់ខ្លួនខាងលើនេះមានឈ្មោះ លឹម យុំាងនាវ អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះ ជួល ផ្លូវរថភ្លើង ក្រុមទី៨ សង្កាត់បឹង សាឡាង ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមាន ការណែនាំពីអធិការនគរបាលខណ្ឌឫស្សី កែវកម្លាំងក្រោមឱវាទបានធ្វើការពួនស្ទាក់ និងល្បាតជាប្រចាំដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះនៅវេលាម៉ោងខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងដោយមាន ការសង្ស័យក៏ឃាត់រួចធ្វើការឆែកឆេរស្រាប់ តែឃើញថ្នាំញៀនប្រភេទ WY មួយថង់ ដែលជនរូបនេះយកក្នុងគោលបំណងទៅ ចែកចាយបន្ត។

គួរបញ្ជាក់ផងដែរថា រយៈពេលកន្លង មកនេះកម្លាំងនគរបាលខណ្ឌឫស្សីកែវ ក៏ដូចជាផ្នែកជំនាញផ្សេងៗទៀតនៅក្នុងរាជ ធានីភ្នំពេញបានស្រាវជ្រាវនិងបង្ក្រាបបាន រាល់ករណីជាច្រើន ជាពិសេសបញ្ហាគ្រឿង ញៀនទាំងអ្នកប្រើប្រាស់និងអ្នកចែកចាយ ៕

a4-3

a2-6

a3-7

a1-8

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print