សាលាអន្តរជាតិ ចុងអុីង អោយមេធាវីប្តឹងអាណាព្យាបាលសិស្ស ខណៈទាំងនាយក​ និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស​ លេីកដៃសំពះសុំទោស ករណីគ្រូទះកំភ្លៀងកូនគាត់នោះ !

ចែករំលែក៖

ភ្នំពេញ : សាលាអន្តរជាតិ ចុងអុីង អោយមេធាវីប្តឹងអាណាព្យាបាលសិស្ស ខណៈទាំងនាយក​ និងថ្នាក់ដឹកនាំសាលា សុទ្ធតែទទួលស្គាល់កំហុស​ លេីកដៃសំពះសុំទោស ករណីគ្រូទះកំភ្លៀងកូនគាត់នោះ ! នេះបើយោងតាម គណនី facebook មួយមានឈ្មោះថា, ( Hour Ly ) បានបង្ហោះ ជាង៩ម៉ោងមុននេះ។ ក្នុងនោះ គណនី facebook មួយមានឈ្មោះថា, ( Hour Ly ) បានបង្ហោះ យ៉ាងដូចច្នេះថា, ខាងសាលាធ្វេីបាបកូនខ្ញុំហេីយអោយមេធាវីគម្រាមប្តឹងខ្ញុំទៀត!
អយុត្តិធម៌​ពេកហេីយ!​ ខ្ញុំនិងតស៊ូដល់ទីបំផុត!
កេីតហេតុដំបូងខាងសាលា​ បានប្រកែក​ និងធានាអះអាងថាមិនមានការធ្វេីបាបទេ​
ដោយសារតែកូនខ្ញុំឈឺដេីមទ្រូងពេក​ ហេីយចេះតែភ័យខ្លាច​ ហេីយប្រាប់ថាគ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង​
ទេីបខ្ញុំទាមទាឆែកកាំម៉េរ៉ា​ សាលាយល់ព្រមអោយឆែក​
ឃេីញគ្រូទះកំភ្លៀងកូនខ្ញុំ​ ឃេីញហេីយស្លុតចិត្តណាស់និយាយលែងចេញ។
ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចក
នៅដេីមទ្រូង​ ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុ
បន្ថែមទៀត​ ខាងសាលា​ក៏ ស្នេីរសុំជួបពិភាក្សាគ្នា​
ទាំងនាយក​ និងថ្នាក់ដឹកនាំសាលា
សុទ្ធតែទទួលស្គាល់កំហុស​ លេីកដៃសំពះសុំទោស
(មានកាំម៉េរ៉ាក្នុងបន្ទប់សាលា)
សុំការយោគយល់​ សុំទុកឱកាសអោយសាលាបានកែខ្លួនមេីលថែកូនខ្ញុំម្តងទៀត។
ហេីយនាយក​ សំណូមពរ​ បង់ថ្លៃសាលាត្រលប់មកវិញបេីកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀត​
ហេីយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលា​មក​ សាលានិងព្យាយាមធ្វេីតាម
ដល់តែខ្ញុំសំណូមពរទៅវិញ​ ខាងសាលាអោយមេធាវីគម្រាមខ្ញុំ
ធ្វេីដូចជាខ្ញុំមានកំហុស​ ស​ ប្រែជាខ្មៅទៅវិញ?

មេធាវី​ ក៏បានសសេរក្នុងលិខិតជូនដំណឹងហេីយថាគ្រូ​ បានលុតជង្គង់សុំទោសហេីយ​?
សួរថាបេីមិនធ្វេីបាបកូនខ្ញុំហេតុអ្វី​ ខាងសាលាអនុញាតិអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា?
ហេតុអ្វីគ្រាន់តែសុំមេីលវីដេអូ​ គេធ្វេីបាបកូនសោះ​ ក៏មេធាវីគម្រាមប្តឹងថា​បរិហាកេរ្ត៏​ សាលាទៅវិញ?
ខ្ញុំគ្រាន់តែសុំមេីលវីដេអូគេធ្វេីបាបកូនខ្ញុំសោះ​ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ?
ខ្ញុំសុំមេីលកាំម៉េរ៉ា​ សកម្មភាពកូនខ្ញុំរៀន​
សាលាអោយជ្រេីសរេីសតែមួយថ្ងៃណាមួយ​
នៃរយ:ពេលដែលកូនខ្ញុំរៀន7ខែ​ សួរថាត្រឹមត្រូវបានទេ។
ហេតុអ្វី​ថ្នាក់ដឹកនាំសាលាជាមនុស្ស​ចេះដឹង​ អនុញាតិ​ អោយមេធាវីគម្រាមទាំងបំពានបែបនេះ?
បានដឹងថាមានគេធ្វេីបាបក្មេង​ ហេីយនាំគ្នាជួយលាក់​ បិតបាំង​?
ខ្ញុំនៅតែទទូចដដែលៗ​ ទោះជាយ៉ាងណាក៏ដោយ​ ដាច់ខាតត្រូវតែសុំឆែកវីដេអូ​ មេីលគេធ្វេីបាបកូនខ្ញុំអោយបាន។
ពាក់ព័ន្ធករណី មជ្ឈដ្ឋានទូទៅ អាចធ្វើការថ្លឹងថ្លែង រវាងពាក្យសំដី អាណាព្យាបាលសិស្សបង្ហោះលើ facebook និងលិខិតមេធាវីតំណាងអោយសាលា ចុងអុីង សូមជម្រាបជូន លោកមេធាវី ខឹម សុខចិន្តា អ្នកតំណាងដោយអាណត្តិ និង លោកស្រី លីម ហួររួមទាំងស្វាមីត្រូវជាអាណាព្យាបាលសិស្សឈ្មោះ អ៊ុក ណារីនចិន្តា នោះ ពិចារណាតាមការគួរ ខណៈមាន តែគូភាគីទាំងសង្ខាងទេ ដែលមានសិទ្ធិ ទទួលបានយុត្តិធម៌ តាមផ្លូវច្បាប់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print