ខេត្តមណ្ឌលគិរី៖មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ប្រចាំការនៅខេត្តមណ្ឌលគីរី បានប្រើអាវុធបាញ់បំបែកកង់គោយន្តច្នៃ ដឹកឈើខុសច្បាប់មួយគ្រឿងសង្ស័យចរចាថ្លៃមិនត្រូវគ្នា។
រឿងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តឆ្នៃដឹកឈើនេាះ ដោយសារមន្ត្រីរូបនោះ ចរចារជាឈ្មួញមិនត្រូវថ្លៃ។
ប្រភពពីខេត្តមណ្ឌលគិរីបានរាយការណ៍ថានៅវេលាម៉ោងប្រហែល២២.១០ នាទីយប់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៣កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការខេត្តមណ្ឌលគិរី ឈ្មោះ ទិន វាសនាបានឃាត់គោយន្តកែច្នៃចំនួន១ គ្រឿងដែលកំពុងតែដឹកជញ្ជូនឈើប្រភេទសុក្រំចំនួន ០៧ ដុំ។
នៅចំនុចចម្ងាយ២គឺឡូម៉ែត្រពីកន្លែងកិនថ្ម ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ការចុះទៅចាប់នោះគឺលោកទិន វាសនា ដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទើបនិងមកដល់ថ្មីធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។
ប្រភពបន្តថា បន្ទាប់ពីមន្ត្រីនគបាលសេដ្ឋកិច្ចនោះស្ទាក់ឃាត់គោយន្តច្នៃខាងលើរួចក៏បានចចារតម្លៃគ្នាជាមួយម្ចាស់គោយន្តឆ្នៃ ប៉ុន្តែការទាមទារនោះច្រើនពេក ម្ចាស់គោយន្តគ្មានលទ្ធភាពបង់ឲ្យ ក៏ស្រាប់តែលោកទិន វាសនា ផ្ទុះកំហឹង ទាញអាវុធអាកា បាញ់បំបែកកង់គោយន្តតែម្តង។
ម្ចាស់គោយន្តដឹកឈើល្មើសច្បាប់ក៏គេចខ្លួនបាត់ស្រមោលភ្លាមៗដែរដោយទុក្ខ គោយន្តនិងឈើនៅនឹងកន្លែងកើតហេតុនោះតែម្តង។
ប្រភពបន្តទៀតថា ក្រោយពីឈ្មួញរត់បាត់ស្រមោលរហូតវេលាទៀបភ្លឺលោក ទិន វាសនា បានទំនាក់ទំនងស្នើសុំកម្លាំងបរិស្ថានប្រចាំ ការនៅស្នាក់ការរងអូររាំងនៃដែនជម្រកសត្វព្រៃកែវសីមាជួយអន្តរាគមន៍បន្ត។
ហើយកម្លាំងបរិស្ថានបានបន្ត សុំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ចុះដល់កន្លែងកើតហេតុខាងលើឃើញគោយន្តកែច្នៃនោះបែកកង់២គ្រាប់កង់មុខនិងកង់ក្រោយផ្នែកខាងស្តាំ។
វត្ថុតាងមានឈើប្រភេទសុក្រំ០៧ដុំមិនទាន់វាស់វែងក្រុម ការងារបានប្រទះឃើញសំបកគ្រាប់កាំភ្លើង AK ចំនួន ០១គ្រាប់ដែលស្ថិតនៅចម្ងាយប្រហែល៤០ ម៉ែត្រពីគោយន្តកែច្នៃ។
កម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំងបានឲ្យដឹងថា ឈ្មោះ ទិន វាសនា បានបាញ់បំបែកកង់ចំនួន ០៣គ្រាប់ដែលបណ្តាលគោយន្តកែច្នៃនោះបែកកង់តែម្តង។
ប្រភពបន្ថែមថាដោយសារតែការចរចាទារលុយពីម្ចាស់គោយន្តមិនត្រូវ ថ្លៃគ្នាទើបលោកទិន វាសនា សម្រេចចិត្តបាញ់បំបែកកង់គោយន្តកែច្នៃនោះ ហើយហៅមន្ត្រីបរិស្ថានឲ្យមកយកគោយន្តនិងឈើរក្សារទុក្ខនៅស្នាក់ការអូរាំង។
ប្រភពថាលោកទិន វាសនាក្រោយធ្វើសកម្មភាពក៏បានត្រឡប់ទៅកន្លែងរបស់ខ្លួនវិញដោយមិនខ្វល់ខ្វាយថាមានរឿងអ្វីកើតឡើងនោះឡើយ៕
ដោយ ជីវ័ន្ត