រថយន្តស្តារិច​បុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅ​និងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត រីឯរថយន្តក្រឡាប់ផ្ងារជេីងមួយចំហៀង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ ស្រវឹងស្រាបានបើករថយន្តស្តារិចមួយគ្រឿងយ៉ាងលឿន​រេចង្កូតជ្រុលទៅបុក ខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងរងការខូចខាត​ រីឯរថយន្តបង្កក្រឡាប់ផ្ងារជេីងមួយចំហៀង ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ​ រាជធានីភ្នំពេញ​។

​     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកស្តារិច ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ2AN.1175ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិចដោយបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅបែកបាក់បន្ទិចបន្ទួច និងក្រពឹតបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ភ្លាមៗនោះដែរអ្នក បើករថយន្តបានចេញពីក្នុងរថយន្តមានសភាពស្រវឹងស្រាបានគេចខ្លួនបាត់។

...

​    ក្រោយកើតហេតុ​ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន​បានចុះមកដល់​ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print