កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់អាស៊ី ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានាលើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ​ ក្នុងតំបន់អាស៊ី ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ លោក ហេង សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ នៃមជ្ឈមណ្ឌលគ្រប់គ្រង និងចែករំលែកព័ត៌មានតំបន់អាស៊ី ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ (ReCAAP ISC) ក្នុងតំបន់អាស៊ី ឆ្នាំ២០២៣ ដែលមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់២៥ ខែឧសភា ឆ្នាំ២០២៣ សហការរៀបចំដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ReCAAP ISC។

កិច្ចប្រជុំថ្នាក់តំបន់នេះ មានការចូលរួមពី លោក Krishnaswanmy Natarajan នាយកប្រតិបតិ្តនៃ ReCAAP ISC និងតំណាងមន្រ្តីឆ្មាំឆ្នេរសមុទ្រ និងកងទ័ពជើងទឹក នៃព្រះរាជាណាចក្រថៃ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមការងារ ReCAAP ISC ហើយក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា រួមមាន៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ តំណាងនគរបាលព្រំដែនទឹក ឆ្មាំសមុទ្រកម្ពុជា នគរបាលអន្តោប្រវេសន៍ នាយទាហានជើងទឹក តំណាងគណៈកម្មការជាតិគ្រប់គ្រងលំហសមុទ្រ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមដឹកជញ្ជូន និងភស្តុភារកម្ម ក្រុមហ៊ុននាវា និងក្រុមហ៊ុនភ្នាក់ងារនាវា សរុបប្រមាណ៦៥នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរបស់បណ្តាប្រទេសដែលជាសមាជិក ReCAAP ក្នុងមហាអនុតំបន់មេគង្គ និងទ្វីបអាស៊ី ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងជំរុញនីតិវិធីនៃការដោះដូរទិន្នន័យ និងព័ត៌មាន ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ នៅក្នុងទ្វីបអាស៊ី។

...

គួររំលឹកផងដែរថា៖ ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៃមជ្ឈមណ្ឌលចែកចាយព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងប្លន់ប្រដាប់អាវុធនៅទ្វីបអាស៊ី (ReCAAP ISC) នៅក្នុងឆ្នាំ២០០៦ ហើយរហូតមកដល់ពេលនេះ ReCAAP ISC មានប្រទេសដែលបានចូលជាសមាជិកចំនួន២១ប្រទេសនៅជុំវិញពិភពលោក៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print