ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលក្រុងប៉ុស្តិ៍រដ្ឋបាល សហការគ្នាឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យនាំ
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់ហេងហេងស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់
សមត្ថកិច្ចចុះអនុវត្តបានឲ្យដឹងថា បុរសត្រូវបានឃាត់ខ្លួនឈ្មោះ ហូយ រិត ហៅណូក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងតាមលេខ ៤៦-នខ-១៦ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ឆ្នាំ២០១៦ (ដីបង្គាប់ឲ្យនាំខ្លួន) ដោយចោទពីបទ(ជួញដូរដោយខុសច្បាបនូវសារធាតុញៀន) ចេញដោយលោក ពេជ្រ ចិន្ដា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់។
ប្រពភពបន្តទៀតថា ករណីនេះជនសង្ស័យប្រព្រិត្តឡើងស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកាលណុះតុលាកាចេញ (ដីកាបង្គាប់ឲ្យចូលខ្លួន) ប៉ុន្តែសាមីខ្លួន (ហូយ រិត ហៅណូក) ពុំបានចូលមកបង្ហាញខ្លួននៅសាលាដំបូងខេត្តពោធិ៍សាត់ តាមកាលបរិច្ឆេទកំណត់របស់តុលាកាឡើយ។
ប្រភពបញ្ជាក់ទៀតថា ករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តហើយដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន