សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅតំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។

​សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះគ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខានមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោ ប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

សម្តេចតេជោ ថ្លែង​ថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។

សម្តេចតេជោ​ ថ្លែង​ថា សម្តេចបានក្លាយជាបុរសថ្ពាល់ផ្អែម តាមរយៈកម្មករ-កម្មការិនីរោងចក្រជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចាប់ថើប។ សម្តេចសង្ឃឹមថា ក្រសួងសុខាភិបាលនឹងមិនចាប់ទោសអូសដំណើររឿងសម្តេចធ្វើខុសវិធានការសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាកជំងឺកូវីដ-១៩នោះទេ។

សម្តេចតេជោ ថ្លែង​ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មានការវិនិយោគណា ធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ…[]»។

សម្តេចតេជោ​ ថ្លែង​ថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោ២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។

សម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។

សម្ដេចតេជោ ថ្លែង​ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។

សម្ដេចតេជោ ប្រកាស​បន្តអំពាវនាវទាំងអស់គ្នាថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ដើម្បីជាគន្លឹះដល់ការអភិវឌ្ឍលើគ្រប់ផ្នែក។ រោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយដែលនិយោជក និងកម្មករនិយោជិកត្រូវសាមគ្គី យោគយល់ អធ្យាស្រ័យគ្នា ដោយយកច្បាប់ និងបទដ្ឋានទាំងអស់ធ្វើជាគោល។

សម្ដេចតេជោ ថ្លែង​ថា នៅខែកក្កដា ឆ្នាំ២០២៣នេះ រោងចក្រដំឡើងរថយន្តតូយូតា និងសាងសង់រួចរាល់ ហើយសម្ពោធដំឡើងរថយន្តជាផ្លូវការណ៍នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះក៏មានក្រុមហ៊ុនលំដាក់អន្តរជាតិមួយចំនួនទៀតក៏កំពុងរៀបចំដំឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។

សម្ដេចតេជោ ណែនាំដល់ម្ចាស់រោងចក្រទាំងអស់ជៀសវាងការចិញ្ចឹមទំនាស់ បើសិនជាមានទំនាស់អ្វីជាមួយកម្មករត្រូវព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស ដោយមានកិច្ចសហការរវាងសហជីព និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្ដេចតេជោ អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ចូលរួមគាំទ្រដល់ក្រុមកីឡាករ កីឡាការិនីពិការភាពដែលនឹងចូលរួមប្រកួតតំណាងឱ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានមកដល់នា ៨ ថ្ងៃខាងមុខនេះ។

សម្ដេចតេជោ រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។

បច្ចុប្បន្នប្រទេសមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងសម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបជូនថា​ រោងចក្រ ម៉ាវ៉ល ហ្កាមិន (Muvel Giman) ផ្ទៃដីសរុបចំនួន ៥១ហិចតា ដើមទុនវិនិយោគ ២៥០លាន ដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវងារ និងខោកីឡា ម៉ាកល្បីៗគឺ ណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បរិមាណនាំចេញ ៤២ ៩៥២០២៨ កំផ្លេ ទំហំទឹកប្រាក់នាំចេញ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ។

រោងចក្របានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនង វិជ្ជាជីវៈ និងបានផ្ដល់ជូននូវអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ ដុល្លាអាមេរិក ទៅ ៦៩០ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាមេរិក ប្រាក់សោហ៊ុយធ្វើ ដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និងប្រាក់ឧបត្ថម្ភ ១០ដុល្លារអាមេរិក។

...

ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារ អាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពី ស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print