ស្លាប់និងបាត់ខ្លួន១៥នាក់ ក្រោយទូកដឹកជនភៀសខ្លួនក្រឡាប់លិចនៅក្រិច

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីបាននិយាយថា មនុស្ស៣នាក់បានស្លាប់ និងរហូតដល់១២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកជនចំណាកស្រុកមួយបានក្រឡាប់នៅជិតកោះរមណីយដ្ឋានក្រិច Mykonos ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅសមុទ្រ Aegean កាលពីព្រឹកថ្ងៃសុក្រ។ ការស្វែងរកដោយប្រើឧទ្ធម្ភាគចក្រជួយសង្គ្រោះចំនួនពីរគ្រឿង រួមជាមួយនឹងឆ្មាំឆ្នេរសមុទ្រ និងនាវាឯកជនបានចាប់ផ្តើម បន្ទាប់ពីបុរសពីរនាក់ជាជនជាតិប៉ាឡេស្ទីន និងជនជាតិស៊ីរីម្នាក់ បានហែលលើថ្មនៅជិតច្រាំង ហើយត្រូវបានអាជ្ញាធរប្រទះឃើញ។
សាកសពស្ត្រីពីរនាក់ និងបុរសពេញវ័យម្នាក់ត្រូវបានស្រង់ចេញពីសមុទ្រជាច្រើនម៉ោងក្រោយមក។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ លោក Nikos Koukalas បាននិយាយថា ខ្យល់បក់ល្មមៗបានវាយប្រហារក្នុងតំបន់រុករក ដោយបន្ថែមថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៦ព្រឹក នៅឆ្នេរសមុទ្រភាគឦសាននៃកោះ Mykonos ។
កោះនេះមានចម្ងាយជាង ១៥០គីឡូម៉ែត្រ ពីចំណុចជិតបំផុតនៅលើឆ្នេរសមុទ្រទួរគី៕ ដោយធីរីណា

...

រូប​ថត​ : congly.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print