ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជននិងកីឡា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលត្រូវបានក្រសួងចាត់
ក្រសួងអប់រំយុវជន និងកីឡា ពាក់ព័ន្ធនឹងករណីនេះនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានចេញសេចក្ដីប្រកាសព័ត៌មានថា ក្រុមប្រឹក្សាវិន័យរបស់ក្រសួងបានចាត់វិធានការរដ្ឋបាល ដោយអនុលោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណែនាំដែលនៅជាធរមានដោយបានដកតួនាឬីលោក គ្រី ស៊ាងឡុង ពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា។
គួររលឹកថា លោក គ្រី ស៊ាងឡុង ត្រូវបានសមត្ថកិច្ចប្រទេសកូរ៉េចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ខណៈគ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភទៅលើនារីជាអ្នកបកប្រែម្នាក់ ហើយត្រូវបានជនរងគ្រោះស្រែកហៅសមត្ថកិច្ចឲ្យចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងតែម្តង។
ព័ត៌មានពីអាជ្ញាធរក្រុងសេអ៊ូល ជនជាប់ចោទ គ្រី ស៊ាងឡុង ត្រូវបានអាជ្ញាធរប្រទេសនេះសម្រេចដោះលែងបន្ទាប់ពីយល់ព្រមបង់ប្រាក់ចំនួន១៤,១លានវ៉ុន ស្មើនឹង១២,៣០០ដុល្លារ ទៅលើការទាមទារពីជនរងគ្រោះ និងទៅលើការផាកពិន័យ។
មានមតិជាច្រើនបានរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីជាន់ខ្ពស់លោក គ្រី ស៊ាងឡុង របស់ក្រសួងអប់រំ យុវជន និងកីឡា មានចរិកមិនថ្លៃ យកកេរ្តិ៍ទៅចោលកណ្តាលខ្មាស់ ដោយពុំបានគិតពីតួនាទី និងកិត្តិយស៕
ដោយ៖ សុខ ខេមរា