រថយន្តCRVបើកលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនថ្មសួនច្បារនិងបន្តទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនបីដើម រីឯរថយន្តខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តCRV ដឹកចៅទៅមន្ទីរពេទ្យលឿនពេកមិនប្រយ័ត្ន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឱ្យបុកខឿនថ្មសួនច្បារ បាក់បែកអស់បីកង់​ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍អស់បីដើមទៀត ទេីបរថយន្តកល់ជាប់ទៅមុខលែងរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចជិតរង្វង់មូលតាព្រហ្មតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
​    បុរសជាអ្នកបើករថយន្តបង្កបានរៀបរាប់ប្រាប់ថា​ ដំបូងឡើយគាត់បើករថយន្តម៉ាកហុងដាCRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2I-9806 រួមដំណើរដោយកូនចៅប្រុសស្រី៤នាក់ទៀត បានបើកចេញពីបាក់ខែងស្ពានទី៨ ក្នុងគោលបំណងដឹកចៅទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយបើកតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើគួបផ្សំនឹងផ្លូវកោងផងហើយថែមទាំងងងឹតទៀតក៏បួងចង្កូតមិនទាន់បណ្ដាលឱ្យបុកខឿនសួនច្បារបាក់បែកអស់បីកង់និងបន្តទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនបីដើមទៀត រីឯរថយន្តបែកកង់កល់ជាប់ទៅមុខលែងរួច ភ្លាមៗនោះគាត់ក៏បានយកចៅចេញពីក្នុងរថយន្តឡើងជិះកង់បីទៅមន្ទីរពេទ្យ។ ជាសំណាងល្អដែរដែលក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួស​ ។
​    ក្រោយពីកេីតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print