បណ្ឌិត អ៉ិត សំហេង ចាត់ទុកការចូលជាសមាជិកបក្សប្រជាជនរបស់ពលករខ្មែរនៅថៃ និងអតីតសមាជិកបក្សប្រឆាំង ជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកបណ្ឌិត អ៉ិត សំហេង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានទទួល ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មី​ ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជាបានប្រកាសបញ្ចូលសមាជិកថ្មី២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

នាឱកាសនោះ លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង​ ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកបក្សបន្ថែម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកគណបក្ស រួមចំណែកសម្រេចឱ្យបាននូវជោគជ័យក្នុងការបោះឆ្នោត និងសមិទ្ធផលជូនជាតិកម្ពុជាតទៅមុខទៀត។

បណ្ឌិត អ៉ិត សំហេង បានលើកឡើងថា គណបក្ស ប្រជាជនកម្ពុជាតែងយកការអភិវឌ្ឍប្រទេសជាតិ ការការពារសន្តិភាព និងលើកស្ទួយសុខមាលភាពរបស់ប្រជាជន ខុសពីគណបក្សមួយចំនួនដែលប្រើនយោ បាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុទបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនឡើយ។

បណ្ឌិត អ៉ិត សំហេង បានអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខ ក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយសារសង្គ្រាម ​និងអំពើប្រល័យពូជសាសន៍។ សន្តិភាព ត្រូវបានសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅទៀតប៉ុណ្ណោះ។

លោកបណ្ឌិតចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការ សម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ​ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។បណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា «សន្តិភាព ស្ថិរភាព ជាសមិទ្ធផលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»។

លោកប្រធានបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាមិនបោះបង់ពលរដ្ឋរបស់ខ្លួនណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សាសាមគ្គីភាព តួយ៉ាងដូចកាលពីអំឡុង​មានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំក្រុមការងារចុះជួយពលករខ្មែរដែលនៅប្រទេសថៃ និងពលករដែលធ្វើដំណើរចេញពីប្រទេសថៃចូលស្រុកកំណើតវិញ ដូចជាការ សម្រួលការធ្វើដំណើរមកប្រទេសកំណើតវិញ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ផ្គត់ផ្គង់រាល់តម្រូវការក្នុងពេលនោះ នៅពេលតេស្ដដឹងថាគ្មានកូវីដ គឺបានរៀបចំរថយន្តនាំពលករទៅដល់ផ្ទះតែម្ដង។

បណ្ឌិត អ៉ិត សំហេង ក៏បានរំឭកនូវការខិតខំធ្វើឯកសារជូនពលករខ្មែរនៅប្រទេសថៃ ដើម្បីធ្វើការងារប្រកប ដោយភាពស្របច្បាប់ រស់នៅនិងធ្វើការសុខស្រួល ដោយមិនចាំបាច់ភ័យព្រួយរឿងគេចាប់បញ្ជូនទៅស្រុកវិញ ឬជាប់ទោសទណ្ឌផ្សេងៗ។ ពលករក៏មានការសាទរចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ ស្ថានទូតកម្ពុជានៅថៃ និងក្រុមការងារចំពោះកិច្ចដែលខិតខំធ្វើឯកសារសម្រួលសព្វគ្រប់បែបយ៉ាងជូនពលករនៅប្រទេសថៃ។

លោក ឱក រតនា ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ក៏បានបញ្ជាក់ពីភាពអសកម្មរបស់គណបក្សទាំងនោះ ដែលគិតពីកេងចំណេញនយោបាយ ប៉ុន្តែនៅពេលពលករមានទុក្ខលំបាកគឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។ ទីបំផុត ពួកគាត់ក៏សម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពជាវិញ ដោយ ហេតុថាក្រុមការងារដែលចាត់តាំងដោយគណបក្ស ប្រជាជនតែងចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ពលករដល់ទីតាំងតែម្ដង នោះហើយជាហេតុផលដែលពលករបង្កើនការជឿជាក់លើគណបក្សប្រជាជន និងសម្រេចចូលជាសមាជិកតែម្ដង។

សមាជិកបក្សរូបនេះចាំច្បាស់នូវការជួយរបស់រាជរដ្ឋា ភិបាល និងគណបក្សប្រជាជនកម្ពុជានៅពេលមានការរាតត្បាតជំងឺកូវីដ១៩ គ្មានគណបក្សណាអើតក្បាលមកដឹងពីសុខទុក្ខរបស់ពួកគាត់ជាពលករក្រៅប្រទេសនោះឡើយ ពោលគឺមានតែសម្ដេចតេជោ ហ៊ុន​ សែន និងគណបក្សប្រជាជននេះតែមួយគត់ ដែលជាអ្នកស្រោច ស្រង់ជីវិតរបស់ពួកគាត់ពីជំងឺកូវីដ១៩។

...

គួរជម្រាបថា បណ្ឌិត អ៉ិត សំហេង បានផ្ដាំផ្ញើពលករខ្មែរនៅប្រទេសថៃដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយអ្នកដែលពុំអាចទៅបានសូមជួយអំពាវ នាវដល់ដល់សាច់ញាតិ មិត្តភក្តិ អ្នកស្រុកអ្នកភូមិបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះបន្តទៀត៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print