រថយន្តដឹកថ្មបើកកិនលូបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តហ៊ីយ៉ាន់ដាយដឹកថ្មមួយគ្រឿងខណៈដឹកធ្ងន់ហើយបេីកបរឆ្លងកាត់លូទ្រុឌទ្រោមក៏បានបែកលូបណ្តាលឱ្យក្រឡាប់ផ្ងារជេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយា៉ន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខចង្កូតស្តាំ​PP 4281ធ្វេីដំណេីរតាមបណ្តោយផ្លូវលំ​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោមបណ្តាលឱ្យបែកលូក្រឡាប់រថយន្តផ្ងារជេីង តែសំណាងមិនមានមនុស្សរងរបួសឡើយ។
ក្រោយកេីតហេតុម្ចាស់រថយន្តបានទិញលូថ្មីដាក់ឱ្យពលរដ្ឋវិញដោយសារតែមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print