ទីក្រុងប៉េកាំងជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងការនាំចេញបន្ទះឈីប

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៩ខែឧសភាបានផ្សាយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង
វិនតាវ (Wang Wentao) បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការគ្រប់គ្រងការនាំចេញឧបករណ៍អេឡិចត្រូនិកសឺមីកុងឌុចទ័រ (semiconductor) ដោយហៅទង្វើនេះថាជា «ការប្រព្រឹត្តខុស» ដែល «បំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របាន
រាយការណ៍ថា ការថ្កោលទោសចុងក្រោយបំផុតរបស់ប្រទេសចិនចំពោះការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក Wang ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក យ៉ាស៊ុតូហ្សី នីហ្សីមុរ៉ា (Yasutoshi Nishimura) កាលពីថ្ងៃទី២៦ ខែឧសភានៅឯសន្និសីទរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដេ
ទ្រ័ត (Detroit)។
ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសហុល្លង់ កាលពីខែមករាបានយល់ព្រមគ្នាបន្ស៊ីគោលនយោបាយនាំចេញរបស់ខ្លួនទៅនឹងគោលនយោបាយគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលនឹងដាក់កម្រិតដល់ការលក់ឧបករណ៍ផលិតបន្ទះមួយចំនួនទៅកាន់ប្រទេសចិន ហើយបានដាក់ការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតសឺមីកុងឌុចទ័រចំនួន២៣ប្រភេទទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។
សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងទាំងនេះកាលពីឆ្នាំមុនក្នុងគោលបំណងបង្អាក់ការងាររបស់ចិនលើកុំព្យូទ័រទំនើបដែលអាចប្រើដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធស៊ើបការណ៍សិប្បនិមិត្ត។
ជប៉ុនមិនបានលើកឡើងពីឈ្មោះរបស់ចិនទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការគ្រប់គ្រងការនាំចេញនេះ ដោយគ្រាន់តែនិយាយថា ខ្លួនកំពុងបំពេញកាតព្វកិច្ចក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ៕ ដោយធីរីណា

រូប​ថត​ : vneconomy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print