លោក ហ៊ុនម៉ានី ៖ ក្រោមយុទ្ធនាការ “ពលរដ្ឋល្អ” ដើម្បីចូលរួមធានានូវយុត្តិធម៌ តម្លាភាព និងធម្មានុរូបភាពនៃការបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ : ដូចសព្វមួយដង សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះ បានរៀបចំវគ្គបណ្តុះបណ្តាល ដល់ជនបង្គោលរាជធានី-ខេត្ត របស់ខ្លួន ត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ជាប្រសាសន៍ របស់លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុនម៉ានី បានលើកឡើងថា, នេះជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ក្រោមយុទ្ធនាការ “ពលរដ្ឋល្អ” ដើម្បីចូលរួមធានានូវយុត្តិធម៌ តម្លាភាព និងធម្មានុរូបភាពនៃការបោះឆ្នោតនាពេលខាងមុខ។

លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់គណបក្សនយោបាយទាំង ១៨ ដែលកាលពីម្សិលម៉ិញ ទទួលបានលេខរៀងសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលបានដើរតួនាទីជាអាជ្ញាកណ្តាលប្រកបដោយជំនឿទុកចិត្ត ក្នុងការធានាដល់ការប្រព្រឹត្តទៅនៃការបោះឆ្នោត។

លោកថ្លែងថា ការចូលរួមរបស់គណបក្សទាំង ១៨ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា លំហសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែមានអត្ថិភាពយ៉ាងទូលំទូលាយ ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចបញ្ចេញនូវការគាំទ្ររបស់ខ្លួនដល់គណបក្ស ដែលខ្លួនទុកចិត្ត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print