នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចសម្ភារៈនិងកាត់ខ្សែភ្លើងផ្ទះដែលគេទុកចោល

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៩និង១០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកបានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទលួចដោយចូលទៅក្នុងផ្ទះជនរងគ្រោះចាក់សោរទុកចោលលួចសំភារ:និងលួចកាត់យកខ្សែភ្លើងដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ ៦១ ផ្លូវលេខ៣១៥ ក្រុមទី២៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យឈ្មោះលាង ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលវត្ថុតាងចាប់យកមាន:
១-កូនកាំបិតចិតបន្លែចំនួន០១។
២-ទូល្វីសចំនួន០៣ ។
៣-សោរមាត់ចំនួន០៤។
៥-ម៉ាឡេតចំនួន០១ ។
៦-កន្ត្រៃមួយ។
៧-កន្ត្រៃកាត់ដែកមួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួច) ។
៨-ខ្សែភ្លើងធ្វើអំពីស្ពាន់ (ស្រាត)មួយដុំ(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះកាត់យកស្ពាន់លក់) (ចាប់យកពីជនសង្ស័យឈ្មោះ លាង ហេង ។

មន្ត្រីនគរបាលខាងលើបានឲ្យដឹងថា ជជនរងគ្រោះឈ្មោះធិន សៅ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវP08 បូរីជីបម៉ុងសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-សំភារ:បាត់បង់របស់ជនរងគ្រោះមាន៖ម៉ាស៊ីនត្រជាក់ចំនួន១៧គ្រឿងនិងខ្សែភ្លើងមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print