ភ្នំពេញ : ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទេីបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង ។ នេះជាការលើកឡើង របស់ កីឡាការិនី ស្រួង ភាវី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ស្រួង ភាវីលើកឡើងថា, ជីវិតគឺជាជីវិតដ៏ស្រស់បំព្រងយើងជាអ្នកបង្កើតវាឡើង💞។ស្រួង ភាវី ធ្វើទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន (SKY ANGKOR) មិនយកប្រាក់សម្រាប់ខ្លួនឯង តែបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។
ព្រឹកមុិញ ស្រួង ភាវី បានបង្ហោះតាម facebook ថា : សូមជម្រាបពុកម៉ែបងប្អូន!
នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។
ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡេីយ។
ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។
ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទេីបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង🙏🙏🙏។
ស្រួង ភាវីធ្វើទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន (SKY ANGKOR) មិនយកប្រាក់សម្រាប់ខ្លួនឯង តែបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ ។
កាលពីម្សិលមិញ ភាវី បានបង្ហោះថា, ខ្ញុំមានទឹកដោះគោចង់ជូនក្មួយប្រុសបើបងប្អូនស្គាល់លេខទូរសព្ទ គាត់ប្រាប់ខ្ញុំផងខ្ញុំឱ្យបងប្រុសខ្ញុំជូនទឹកដោះគោ
ជូនគាត់ហើយនិងថវិកាឱ្យគាត់ 🙏🥺។ ការបង្ហោះបែបនេះ បន្ទាប់ពីភាវីបានឃើញ គ្រួសារទីទ័លក្រម្នាក់ ជួបបញ្ហាលំបាកក្នុងជីវភាពគ្រួសារ ៕
ដោយ : សិលា