អូស្រ្តាលី និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូងនិងអូស្រ្តាលី បានព្រមព្រៀងគ្នានាថ្ងៃអង្គារនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក លេ ចុងស៊ូប (Lee Jong Sup) បានជួបជាមួយសមភាគីអូស្រ្តាលីរបស់លោក គឺលោក រីឆាដ ម៉ាល (Richard Marles) នៅក្រៅកិច្ចប្រជុំកំពូលលើកដំបូង រវាងប្រទេសកូរ៉េខាងត្បូង និងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលកំពុងរៀបចំឡើងនៅទីក្រុងសេអ៊ូល។ នាឱកាសនោះ លោក លី បានបង្ហាញនូវឆន្ទៈរបស់យោធាកូរ៉េខាងត្បូង ក្នុងការចូលរួមសមយុទ្ធយោធាពហុប្រទេស ដែលដឹកនាំដោយអូស្រ្តាលី ហៅថា Indo-Pacific Endeavor ហើយនិងសមយុទ្ធប្រឆាំងគ្រាប់មីនក្រោមទឹក Operation Render Safe នៅឯតំបន់ប៉ាស៉ីហ្វិក។
ប្រទេសទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំកម្រិតការងារ នៅក្រោមក្របខណ្ឌនៃចំណាត់ការ ដើម្បីឆ្ពោះស្តារអនុស្សរណៈយោគយល់គ្នាមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ ក្រោមគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង-អូស្រ្តាលី៕

...

រូប​ថត​ : YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print