ភ្នំពេញ : ដំរីព្រៃកម្ពុជាបច្ចុប្បន្ននេះ មានចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣៊
លោក នេត្រ ភក្រ្តា បន្តថា , ដំរីនៅកម្ពុជាជាប្រភេទដំរីអាស៊ី ដែលជម្រកធំៗ របស់វាគឺនៅក្នុងតំបន់ភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។ តាមរយៈរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ វត្តមានដំរីព្រៃមាននៅក្នុងតំបន់ព្រៃស្រោង ហើយមានឃើញកូនដំរីតូចៗនៅក្នុងហ្វូង ដែលនេះគឺជាក្តីសង្ឃឹមមួយនៃការងារអភិរក្សដែលមានំនឿថា ចំនួនសត្វដំរីព្រៃនៅកម្ពុជានឹងបន្តរក្សាបាន។ បច្ចុប្បន្ន រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការអភិរក្សនានា និងសហគមន៍ខិតខំប្រឹងប្រែងដើម្បីការពារអភិរក្សដំរីព្រៃ ឱ្យបានគង់វង្ស និងផ្តល់ជម្រកប្រកបដោយសុវត្ថិភាពដល់ពួកគេ។ ដំរីជាសត្វដែលត្រូវការជម្រកធំ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា, ដំរីដើររកចំណីចម្ងាយឆ្ងាយក្នុងមួយថ្ងៃៗ ចន្លោះពី ៨០ ទៅ ១០០ គឺឡូម៉ែត្រ ហើយជាសត្វដែលរកស៊ីវិលជុំទៅកានើទីតាំងដែលវាធ្លាប់ទៅ និងឆ្លងកាត់។ ជាមួយគ្នានេះ យើងខិតខំប្រឹងប្រែងរកដំណោះស្រាយផ្សេងៗដើម្បីកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី ដែលមនុស្សទៅទន្ទ្រានដីកន្លែងដំរីរស់នៅនិងរកស៊ី តែងត្រូវបានដំរីជាន់កម្ទេចដំរីដែលបានដាំ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំប៉ះពាល់សត្វដំរី និងប្រើប្រាស់មធ្យោបាយប្រពៃដូចជាគោះប៉ោត គង់ឆ្នាំងដើម្បីបង្អើលដំរីពេលវាចូលក្នុងចម្ការ ឬស៊ីដំរីបងប្អូន តែសូមកុំប្រើប្រាស់ការបរបាញ់ ឬធ្វើវិធីសាស្ត្រផ្សេងៗដែលប៉ះពាល់ដល់សត្វដំរី ៕