អតិផរណារបស់បារាំងបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ ខណៈដែលតម្លៃថាមពល និងអាហាររបស់ប្រទេសនេះក៏ធ្លាក់ចុះដូចគ្នា។
តម្លៃទំនិញបានកើនឡើង 6 ភាគរយនៅក្នុងខែឧសភា ធ្លាក់ចុះពី 6.9 ភាគរយនៅក្នុងខែមេសា និងទាបជាងការព្យាករណ៍ជាច្រើន។
តម្លៃថាមពលបានកើនឡើងត្រឹមតែ 2 ភាគរយប៉ុណ្ណោះ ធៀបនឹង 6.8 ភាគរយនៅក្នុងខែមេសា។ តម្លៃម្ហូបអាហារបានធ្លាក់ចុះដល់14.1 ភាគរយនៅក្នុងខែឧសភាពី 15 ភាគរយកាលពីខែមុន។
ការ ធ្លាក់ ចុះ នេះ ត្រូវ បាន គេ រំពឹង ថា នឹង គាំទ្រ ដល់គោលការណ៏ ដែល ថា ធនាគារ កណ្តាល អឺរ៉ុប នឹង មិន ត្រូវ ដំឡើង អត្រាការ ប្រាក់ បន្ថែម ទៀតដើម្បី គ្រប់គ្រង អតិផរណា។ កាល ពី ខែ មុន ធនាគារ កណ្តាល អឺរ៉ុប បាន ដំឡើង អត្រា ការ ប្រាក់ នៅ ក្នុងតំបន់ ចាយ ប្រាក់ អឺរ៉ូ ជា លើក ទី ប្រាំពីរ ជាប់ គ្នា ដោយចាប់ពី0.25 ភាគរយ ដល់ 3.25 ភាគរយ។
ការបន្ធូរបន្ថយការប្រាក់នេះក៏ ត្រូវបានបង្ហាញពីផលល្អដោយទិន្នន័យពីប្រទេសអាល្លឺម៉ង់ ដែលអតិផរណាបានធ្លាក់ចុះដល់ 6.3 ភាគរយនៅក្នុងខែឧសភាពី 7.6 ភាគរយនៅក្នុងខែមេសា។
ប្រភពៈ https://www.thisismoney.co.uk/