ភ្នំពេញ : នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ មានគណនី facebook មួយឈ្មោះថា (Chhuy Bunleng) បានបញ្ជាក់ថា កុង ABA របស់ភរិយាគាត់ មិនដល់៣ម៉ោង មានចោរដក អស់លុយ$100,000 (10មុឺន$) បើកតាមរយៈ Sim Metfone។
ការលើឡើងនេះ ជាការព្រួយបារម្ភមួយយ៉ាងខ្លាំង ប្រសិនជាការពិត សម្រាប់អតិថិជនដែលប្រើសេវាធនាគារ ABA ពីព្រោះថា ប្តីជនរងគ្រោះ បានទាំង Live ជាវីដេអូឃ្លីប ប្រមាណជាង ៧នាទី រៀបរាប់ជុំវិញករណីនេះ។ ដូច្នេះទាំងជនរងគ្រោះ ទាំងអតិថិជនដទៃទៀត កំពុងមានចម្ងល់ថា , តើបញ្ហានេះ ជាកំហុសខាងក្រុមហ៊ុន Metfone ,ឬជាបញ្ហាមកពីធនាគារ ABA ? ចម្ងល់នេះចាំបាច់ត្រូវមានការបកស្រាយជាបន្ទាន់ ពីខាងក្រុមហ៊ុនទាំងពីរខាងលើ ពីព្រោះថាប្ដីជនរងគ្រោះ បានប្រាប់ពីករណីទាំងអស់នេះជាក់ស្ដែងហើយ តាមរយៈវីដេអូឃ្លីប ។
សូមបញ្ជាក់ថា : មានគណនី facebook មួយឈ្មោះថា (Chhuy Bunleng) បានបញ្ជាក់ថាជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុតតាំងពីកេីតមក ដែលកុងធនាគារABAប្រពន្ធរបស់ខ្ញុំត្រូវចោរវេរចេញ
១០មុឺន$កាលពីម្សិលមិញ ថ្ងៃទី៣១/០៥/២០២៤😪(គាត់សរសេរឆ្នាំខុស តាមពិត ២០២៣) !
គណនីដដែលបានបន្តថា :
ហេីយបេីក Sim Metfoneបាន😓
ខ្ញុំពិតពិបាកចិត្តណាស់😓
លេខទូរសព្ទMetfoneរបស់ខ្ញុំនេះ
ប្រពន្ធខ្ញុំជាអ្នកប្រេីហេីយក៏ប្រេីសម្រាប់កុងABAគាត់ដែរ😥
ផ្តេីមចេញពី Metfone
ហេតុអ្វីបានជាបេីកសុីមMetfoneបាន
#ដែលមិនមែនជាម្ចាស់ទៅបេីកSim_Metfoneបាន?
ហេីយបន្ទាប់មក
មិនដឹងហេតុអ្វីបានអ្នកផ្សេងអាចLog in ABA Appបាន😓
ហេីយបានវេរលុយចេញ អស់ចំនួន១០មុឺន$ ពី Account ABA
សូមបញ្ជាក់មិនដល់៣ម៉ោង អស់លុយ$100,000 (10មុឺន$)
ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរអោយអាណិតណាស់😓
ញេីសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ ទាំងជា
និងបូកលុយជំពាក់គេ ដេីម្បីបង្វិលរកសុី ពិតអាណិតប្រពន្ធ😥 ។
សូមជម្រាបជូនផងដែរថា : ក្រោយពីប្ដីជនរងគ្រោះបានបង្ហោះនូវវីដេអូឃ្លីប និងសរសេររៀបរាប់ដូចខាងលើ មានគេហទំព័រក្នុងស្រុក មានអ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះ ស៊ែរ ចែករំលែកយ៉ាងព្រោងព្រាត ដោយសារព័ត៌មាននេះ ជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ សម្រាប់ក្តីព្រួយបារម្ភរបស់អតិថិជន ។ ដូច្នេះសូមខាង ក្រុមហ៊ុន Metfone និង ធនាគារ ABA ជួយបកស្រាយ ជូនអតិថិជនជាសាធារណៈ ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនផង ការពារអតិថិជនផង ហើយបើកើតឡើងដោយសារជនទុច្ចរិតណាមួយ ក៏ខាងក្រុមហ៊ុនទាំងពីរខាងលើ មានភស្តុតាងច្បាស់ ពីអតិថិជនរងគ្រោះនេះផងដែរ។
សង្ឃឹមថា , ក្រុមហ៊ុនទាំងពីរខាងលើ មានវិធានការបកស្រាយ ឱ្យបានច្បាស់ ចៀសវាងអតិថិជនរបស់ខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ។
ម្ចាស់គណនី ឈ្មោះថា (Rany Beauty) អាចជាជនរងគ្រោះ បានបង្ហោះ ១៤ម៉ោងមុនថា : (100,000$ បាត់ចេញពីABAខ្ញុំក្នុងព្រឹកនេះ 31-05-2023
ខ្ញុំមិនជឿថាធនាគារABAគ្មានដំណោះស្រាយអោយខ្ញុំទេ
បើមិនមានដំណោះស្រាយទេ ខ្ញុំនឹងទ្បាយនៅថ្ងៃស្អែក! ។
ទីបំផុត ! ប្រហែលជាខាងធនាគារ ABA មិនបានធ្វើការដោះស្រាយជូន ទើបមាន គណនី facebook មួយឈ្មោះថា (Chhuy Bunleng) ដែលជាស្វាមី បាន Live ក្នុងករណីនេះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។
ពាក់ព័ន្ធរឿងនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីអ្នកទទួលខុសត្រូវ របស់ក្រុមហ៊ុន metfone ខណៈទូរសព្ទចូលតាមរយៈលេខ 0979097097 រៀបរាប់ដូចខាងលើ មានស្ត្រីម្នាក់ទទួលទូរសព្ទ គាត់គ្រាន់តែថារង់ចាំបន្តិច រួចក៏ដាក់សំឡេងឲ្យស្ដាប់រហូត។ ដោយឡែក ខាង ធនាគារ ABA នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះដូចគ្នា មិនអាចទំនាក់ទំនងសុំការបំភ្លឺបាន ដោយគ្មានលេខទូរសព្ទ ។ ប៉ុន្តែគេជឿថា ទាំងក្រុមហ៊ុន metfone ទាំងធនាគារ ABA នឹងបំភ្លឺក្នុងករណីនេះ ជាសាធារណៈ ដើម្បីឲ្យអតិថិជនរបស់ខ្លួនដ៏ច្រើនទៀត បាត់បង់មន្ទិលសង្ស័យ នឹងក្តីព្រួយបារម្ភនោះ ។
សូមស្ដាប់ការ Live របស់ស្វាមីស្ត្រីរងគ្រោះដូចខាងក្រោម ៕
ដោយ : សហការី