ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា សម រង្ស៊ី បានចាកចេញពីម៉ាឡេស៊ីកាលពីថ្ងៃទី៣១ឧសភា ដោយគ្មានរៀបចំវេទិកាសាធារណៈណាមួយឡើយ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៣ក្រសួងការ បរទេសម៉ាឡេស៊ីបានសេចក្តីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា លោក សម រង្ស៊ី ចាកចេញពីប្រទេសម៉ាឡេស៊ីហើយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ទាក់ ទិននឹងវត្តមាន សម រង្ស៊ី លើទឹកដីម៉ាឡេស៊ីនេះ ក្រសួងការបរទេសម៉ាឡេស៊ី ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim មិនបានដឹងនោះទេ។

សេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានដឹងយ៉ាងដូច្នេះថា៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី

ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato’ Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។

...

Putrajaya
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print