ភ្នំពេញ : ពិតជាបានជ្រាបគ្រប់ៗគ្នាហើយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ពាក់ព័ន្ធទៅនឹងម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng ) បានបង្ហោះរៀបរាប់ ប្រាប់អំពី ចោរបានលួចទៅបើកស៊ីម metfone ជាលេខរបស់គាត់ ហើយភរិយារបស់គាត់ ជាអ្នកប្រើ និងភ្ជាប់ជាមួយកុង ABA ឈានដល់លួចបើកប្រាក់អស់ចំនួន ១០មុឺនដុល្លារចេញពីកុង ។ បច្ចុប្បន្នមានពន្លឺខ្លះៗហើយ បន្ទាប់ពីសាមីខ្លួន បានសហការជាមួយ ធនាគារ ABA និងសមត្ថកិច្ចជំនាញ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រកមុខជនល្មើស ។
សូមបញ្ជាក់ថា : កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng ) បានបង្ហោះរៀបរាប់ថា : ជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុតតាំងពីកេីតមកដែលកុងធនាគារABAប្រពន្ធរបស់ខ្ញុំត្រូវចោរវេរចេញ១០មុឺន$កាលពីម្សិលមិញ ថ្ងៃទី៣១/០៥/២០២៤😪 ហេីយបេីក Sim Metfoneបាន😓
ខ្ញុំពិតពិបាកចិត្តណាស់😓។
គាត់បន្តថា : លេខទូរសព្ទMetfoneរបស់ខ្ញុំនេះ
ប្រពន្ធខ្ញុំជាអ្នកប្រេីហេីយក៏ប្រេីសម្រាប់កុងABAគាត់ដែរ😥 ។ ផ្តេីមចេញពី Metfone ហេតុអ្វីបានជាបេីកសុីមMetfoneបាន #ដែលមិនមែនជាម្ចាស់ទៅបេីកSim_Metfoneបាន? ។
ហេីយបន្ទាប់មក មិនដឹងហេតុអ្វីបានអ្នកផ្សេងអាចLog in ABA Appបាន😓។
ហេីយបានវេរលុយចេញ អស់ចំនួន១០មុឺន$ ពី Account ABA។
សូមបញ្ជាក់មិនដល់៣ម៉ោង អស់លុយ$100,000 (10មុឺន$)
លោកបន្តទៀតថា : ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរអោយអាណិតណាស់😓
ញេីសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ ទាំងជា
និងបូកលុយជំពាក់គេ ដេីម្បីបង្វិលរកសុី ពិតអាណិតប្រពន្ធ😥។
សូមជម្រាបជូនថា , តាមរយៈវីដេអូឃ្លីប ម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng ) បាននិយាយរៀបរាប់ថា, ភរិយារបស់គាត់បានបាត់ទូរស័ព្ទ នៅប្រទេសថៃ ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ គាត់ក៏ទៅបើកវិញនៅក្រុមហ៊ុន metfone ។ ប៉ុន្តែនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រពន្ធរបស់គាត់ បានប្រាប់ថា ស៊ីមទូរសព្ទ អត់ដំណើរការ(ខូច) , គាត់ក៏ព្យាយាមទៅក្រុមហ៊ុន metfone នៅវេលាម៉ោង ៧កន្លះព្រលប់ ដើម្បីបើកស៊ីមប្រើប្រាស់វិញ ប៉ុន្តែខាងបុគ្គលិកក្រុមហ៊ុន metfone បានប្រាប់គាត់ថា : លេខនេះមានគេមកបើកព្រឹកមិញហើយ តើបងឱ្យគេមកបើកមែន ? , គាត់ក៏ឆ្លើយថា អត់ទេៗ ! គាត់ក៏ឆ្ងល់រួចសួរថា ហេតុអ្វីលេខរបស់ខ្ញុំ រូបរបស់ខ្ញុំ អត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ ហេតុអីគេមកបើកស៊ីមបាន ? ។
ម្ចាស់គណនីដដែល បានបន្តថា, ភ្លាមៗនោះ ភរិយារបស់គាត់ ក៏បានទំនាក់ទំនងទៅមិត្តភក្កិធ្វើការនៅធនាគារ ABA ប្រាប់ឱ្យដឹងថា ប្រាក់នៅក្នុងកុង ត្រូវបានគេលួចដល់អស់ 10 ម៉ឺនដុល្លារហើយ។ ពេលនោះ អារម្មណ៍របស់គាត់និងភរិយា ហាក់ខុសប្លែកពីធម្មតា វិលវល់លំបាកចិត្តបំផុត ហេតុអ្វីក៏ក្រុមហ៊ុន metfone បើកលេខទៅឲ្យអ្នកដទៃដែលមិនមែនជាឈ្មោះរបស់គាត់ ? ប៉ុន្តែក្រោយមក បញ្ហាខាងលើនេះ មានពន្លឺវិញហើយ ដែលសង្ឃឹមថា ប្រាក់ទាំងនោះនឹងត្រូវត្រឡប់ចូលកុងគាត់វិញ ។ បន្ទាប់ពីម្ចាស់គណនី facebook ឈ្មោះ ( Rany Beauty ) ជាភរិយាបានបង្ហោះ សារថ្មីវិញថា , ឥឡូវនេះខ្ញុំសុំអាប់ដែតពត៌មាន បន្ទាប់ពីទទួលបានការសហការណ៍ជួយ ជ្រោមជ្រែងពីធនាគារ ABA តាមពិតរឿងហ្នឹងវាកើតឡើងដោយសារ ស៊ីម ប្តីខ្ញុំត្រូវជនបន្លំខ្លួនទៅបើកប្រើ ដោយលេខនេះគឺមានប្រើជា មួយABAរបស់ខ្ញុំដែលកំពុងប្រើស្រាប់។
គាត់បន្តថា : ពួកខ្ញុំបានជួបនិយាយជាមួយធនាគារ ABA ហើយខាងធនាគារបានពន្យល់ ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅ និងជឿជាក់ថាមិនពាក់ពន្ធ័នឹងABA ហើយក៏ជឿថាលុយដែលជាញើស ឈាមរបស់ខ្ញុំនឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសំរាប់ទឹកចិត្ត …»។
ម្ចាស់គណនី facebook ឈ្មោះ ( Rany Beauty ) បានលើកឡើងថា, កាន់តែកក់ក្ដៅទៀតគឺ ខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះ ជាមួយពួកខ្ញុំនិងប៉ូលិសដើម្បីរកជនល្មើសផងដែរ។
ដោយឡែកម្ចាស់ គណនី facebook ឈ្មោះ ( Chhuy Bunleng ) ដែលជាស្វាមី ក៏បានបង្ហោះថា,សូម Update ពត៌មាន..!
បន្ទាប់ពីដេកមិនលក់ពេញមួយយប់។ ហើយថ្ងៃនេះរវល់ធ្វើការញាប់ដៃញាប់ជើង តាំងពីព្រឹកទល់យប់ ដោយមានការជួយជ្រោមជ្រែង ពីសំណាក់បងប្អូនយ៉ាងសកម្ម យ៉ាងយកចិត្តទុកដាក់ បងប្អូនសមត្ថកិច្ចនិងការសហការពីខាងABA ឃើញថាមានពន្លឺប្រសើរហើយ។
សូមបញ្ជាក់ថាខ្ញុំពីរនាក់ប្តីប្រពន្ធបានជួបនិយាយជាមួយ ធនាគារABA ហើយខាងធនាគារបានពន្យល់អំពីដំណើរការ និងប្រព័ន្ធសុវត្តិភាពរបស់ធនាគារ ហើយពិតជាមានសុវត្តិភាព។
យើងខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធ ពិតជាអរគុណណាស់ដល់បងប្អូនទាំងអស់គ្នានូវការបារម្មណ៍ ការយកចិត្តទុកដាក់និងការជូនពរ ។
ពាក់ព័ន្ធក្នុងករណីនេះ ខាងក្រុមហ៊ុន ធនាគារ ABA បានបង្ហោះលើផេកផ្លូវការរបស់ខ្លួន បញ្ជាក់ជាសាធារណៈ ជូនដល់អតិថិជន ដោយភ្ជាប់ជាមួយ ការលើកឡើង របស់ ម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng) និងម្ចាស់គណនី facebook ឈ្មោះ( Rany Beauty ) ដោយសរសេរយ៉ាងដូច្នេះថា :
អតិថិជនជាទីគោរព!
លោកអ្នក ប្រហែលជាបានឃើញករណីអតិថិជន ABA មួយរូប បានរងគ្រោះពាក់ព័ន្ធនឹងបញ្ហាស៊ីមកាត។
យើងខ្ញុំសូមជម្រាបអតិថិជនទាំងអស់ឲ្យបានជ្រាបថា ធនាគារយើងតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពគណនីរបស់អតិថិជន។
ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជនរបស់យើង យើងខ្ញុំបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ។
យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។
ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។
ជាថ្មីទៀត យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ ឲ្យទាក់ទងមកធនាគារ ABA ជាមុនសិន ប្រសិនបើ មានការសង្ស័យ ឬបានដឹងពីករណីលួចបន្លំណាមួយ។
យើងខ្ញុំ នៅតែប្ដេជ្ញាជួយដល់អតិថិជនរបស់យើងគ្រប់ករណីទាំងអស់។
សូមអរគុណ!
Dear valued customers,
Some of you may have run across a story of an ABA customer who suffered from a SIM card fraud.
We hereby inform you that the Bank takes security of customers’ accounts extremely seriously. After immediately taking action to help our customer, we ran an investigation and confirm that the Bank cyber systems are safe.
We also conducted a meeting with the customer and explained our processes and cyber security of our systems. The client doesn’t have any complaint to ABA and acknowledged our full cooperation.
ABA Bank will keep cooperating with the customer and relevant authorities including Anti-Cybercrime Police Department and other agencies to criminally pursue the fraudsters.
We hereby remind all our customers again to always contact ABA Bank first in case of any potential fraud or suspicious activity. We remain committed to help our valued customers in every case.
Thank you.
#ABABank #PublicAnnouncement ។
សូមបញ្ជាក់ថា : ក្រុមហ៊ុន metfone មិនគួរបណ្ដែតបណ្ដោយអោយ បុគ្គលិករបស់ខ្លួន អនុញ្ញាតឱ្យអ្នកដទៃ ទៅបើកស៊ីមទូរសព្ទ របស់អ្នកផ្សេងបែបនេះឡើយ ព្រោះថា , មិនមែនជាម្ចាស់លេខ, មិនមែនជាឈ្មោះម្ចាស់លេខ, មិនមែនជាអត្តសញ្ញាណប័ណ្ណម្ចាស់លេខ , ហេតុអ្វីក៏បើកស៊ីមឱ្យ ? នេះជាបញ្ហា ដែលអតិថិជន ព្រួយបារម្ភ ខ្លាចកើតមានរូបភាពបែបនេះ ជាបន្តទៀត ទៅលើអ្នកផ្សេង ។
ពាក់ព័ន្ធបញ្ហានេះ កាលពីម្សិលមិញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ខាងក្រុមហ៊ុន metfone អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងបានទេ ដោយសារទូរសព្ទចូល (គ្រាន់តែប្រាប់ឲ្យរង់ចាំ រួចដាក់សំឡេងឱ្យស្ដាប់តែប៉ុណ្ណោះ) ៕