ភ្នំពេញ : បញ្ហាប្រឈមជាច្រើន តែងកើតមាននៅហាងកែសម្ផស្ស បណ្ដាលឲ្យស្ត្រីមួយចំនួន ប៉ះពាល់សុខភាព និងខ្លះទៀត ឈានដល់បាត់បង់ជីវិត ដោយសារតែ ការកែសម្ផស្ស ហើយចូលហាងដែលគ្មាន ជំនាញច្បាស់លាស់ មានតែជំនាញផ្សព្វផ្សាយ ភូតកុហក ។ ដូច្នេះ ដើម្បីជៀសវាង ការប៉ះពាល់សុខភាព សុភាពនារីៗ មេត្តាពិចារណា ឲ្យបានវែងឆ្ងាយ មុននឹងសម្រេចចិត្ត កែសម្ផស្ស ព្រោះគ្រោះថ្នាក់ណាស់ ។ គេទទួលស្គាល់ សុភាពនារីៗ ចង់ស្អាត ចង់ឱ្យស្វាមី ស្រឡាញ់ ប៉ុន្តែពុំបានគិតដល់បញ្ហាគ្រោះថ្នាក់ចំពោះសុខភាព និងអាយុជីវិត។
ថ្មីៗកន្លងទៅនេះ ស្ត្រីម្នាក់ក៏បានស្លាប់ នៅហាងកែសម្ផស្សយីហោ បុរិទ្ទកោះពេជ្រ ហើយក្រសួងសុខាភិបាលក៏បានចេញ សេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសេក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ភស្ស បុរិទ្ទកោះពេជ្រ ជាបន្ទាត់ផងដែរ។
ឥឡូវនេះ មានTikTok មួយឈ្មោះ MTINLV បានបង្ហោះ រូបភាពក្បាលពោះខ្លួនឯង ដែលមានស្លាកស្នាម ជាដំបៅ ជាការដុះសាច់ ជាច្រើនកន្លែងជុំវិញពោះ នឹងខ្លួន រួចនិយាយយ៉ាងដូច្នេះថា , បងប្អូនមើលឲ្យហើយ ផលិតផលចាក់រំលាយខ្លាញ់ក្បាលពោះ ឥឡូវវាមិនត្រឹមតែរលាយ ខ្លាញ់ទេ គឺវារលួយខ្លួនខ្ញុំខ្ទេចខ្ទីតែម្ដង។ ឃើញទេសេវាកម្មចាក់រំលាយខ្លាញ់ រូបរាងស្អាត ស្អីទេអា (ប៊ីរ៉ូឃ្លីន) ឥឡូវទៅធ្វើនៅ(វ៉ាស៊ីនតោន) ប្រយ័ត្នខ្លួនបងប្អូនទាំងអស់គ្នា ចាក់រំលាយខ្លាញ់ក្បាលពោះ ខូចខ្លួន ខូចសាច់ខ្ទេចខ្ទីគ្មានសល់ទេ ជិតពីរឆ្នាំហើយអត់ទាន់ជា ។
ការលើកឡើងដោយស្ត្រីដែលបានបង្ហោះតាម tik tok គាត់ពិតជាសោកស្ដាយ ចំពោះសម្រស់របស់គាត់ ក្បាលពោះទៅជាដំបៅ ខូចសាច់ខ្ទេចខ្ទី ដោយសារស្នាដៃហាងកែសម្ផស្ស ដោយផលិតផលរំលាយខ្លាញ់ (ប៊ីរ៉ូឃ្លីន) ធ្វើឱ្យគាត់ឈឺចាប់ លេងខ្មាសអៀន បង្ហោះ បញ្ចេញឲ្យឃើញស្លាកស្នាមពិតប្រាកដ។
ជុំវិញបញ្ហានេះ ទាំងខាងមន្ទីរ ក្រសួង សុខាភិបាល សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មេត្តាពិនិត្យឲ្យបានដិតដល់ ទៅលើហាងកែសម្ផស្ស តើមានជំនាញ អ្នកបច្ចេកទេស ច្បាស់លាស់ឬទេ ដើម្បីការពារ ប្រជាពលរដ្ឋរបស់យើង ជាពិសេស សុភាពនារី ពិតជាចង់ស្អាត ចង់កែសម្ផស្ស ភាគតិចណាស់ដែលទទួលបានលទ្ធផលល្អ ៕
ដោយ : សហការី