Elon Musk ជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន មុនពេលចាកចេញពីទីក្រុងប៉េកាំង

ចែករំលែក៖

នេះជាលើកទីមួយហើយដែលឧបនាយករដ្ឋមន្ត្រីចិនបានជួបនាយកប្រតិបត្តិនៃក្រុមហ៊ុនបរទេស ដោយបង្ហាញពីសារៈសំខាន់របស់ក្រុមហ៊ុន Tesla ចំពោះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

មហាសេដ្ឋី Elon Musk បានចាកចេញពីទីក្រុងសៀងហៃកាលពីថ្ងៃទី 1 ខែមិថុនា ដោយបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលក្នុងនោះគាត់បានជួបជាមួយមន្ត្រីកំពូលរបស់ចិន និងបានទៅទស្សនារោងចក្រទំនើបរបស់ក្រុមហ៊ុន Tesla ក្នុងទីក្រុងសៀងហៃ។
Reuters បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang នៅរសៀលថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងប៉េកាំងផងដែរ។
ព័ត៌មានលម្អិតមិនត្រូវបានបង្ហាញទេ ប៉ុន្តែយោងតាមសារព័ត៌មាន Reuters កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសចិន និងរដ្ឋមន្ត្រីការបរទេស។
លោក Ding គឺជាមេដឹកនាំជាន់ខ្ពស់ទីប្រាំមួយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នគ្រប់គ្រងកំពូលដឹកនាំដោយប្រធានាធិបតី Xi Jinping ។ លោកបានបម្រើការជាប្រធានបុគ្គលិករបស់លោក Xi Jinping មុនពេលត្រូវបានដំឡើងឋានៈនៅឆ្នាំ 2022។ លោកគឺជាជំនួយការរបស់នាយករដ្ឋមន្ត្រី Li Qiang ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
នេះជាលើកទីមួយហើយដែលលោក Ding បានជួបមុខគ្នាជាមួយនាយកប្រតិបត្តិបរទេស ហើយការពិភាក្សារបស់គាត់ជាមួយលោក Musk បង្ហាញថាប្រទេសចិនពិតជាឱ្យតម្លៃលើទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន Tesla ។ ប្រទេសនេះគឺជាទីផ្សារធំទីពីររបស់ក្រុមហ៊ុន Tesla និងជាកន្លែងសម្រាប់មជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។
វាមិនទាន់ច្បាស់ថា តើលោក Musk បានជួបនាយករដ្ឋមន្ត្រី Li Qiang ក្នុងអំឡុងពេលធ្វើដំណើរនាពេលថ្មីៗនេះដែរឬទេ។ លោក Musk បានចាកចេញពីទីក្រុងសៀងហៃនៅព្រឹកថ្ងៃទី៣១ ឧសភា ដោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានជួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថ្ម និងបានទស្សនារោងចក្រទំនើបរបស់ Tesla នៅទីក្រុងសៀងហៃផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :NBC News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print