នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនចោរឆក់ទូរសព្ទ័ម៉ាកអាយហ្វូនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៥និង៥០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៨៤ ផ្លូវ២០៥ កែងផ្លូវ៤៣០ ក្រុម២៧ សង្កាត់ទំនប់ទឹក

...
ខណ្ទចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទបាន២នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ២នាក់ត្រូវនគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ម៉ាកអាយហ្វូនហ្វាយ ពណ៌ស ពីនារីម្នាក់បានសម្រេច ។

ជនសង្ស័យជាអ្នកបេីកម៉ូតូឈ្មោះ ឆាយ ចាន់រិទ្ធិ ភេទប្រុស អាយុ15ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៣ ភូមិចំរេីនផល សង្កាតបឹងទំពុន ខណ្ទមានជ័យ និងម្នាក់ទៀតជាអ្នកឆក់ ឈ្មោះ អាតប៊ុនឡេង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងស្រឡាង ខណ្ទទួលគោក រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ កែវ ពិសី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១១៤៩ A ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ទមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ​បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ម៉ាកស្កូបពី សបិទពណ៌ស្វាយ ពាក់ស្លាក់លេខ ភ្នំពេញ ១AC.៨០៨៦ ចេញពីផ្ទះមកដល់ចំណុចកេីតហតុខាងលេីត្រូវបានជនល្មេីសពីរនាក់ជិះម៉ូតូC125ពណ៌ខ្មៅសេរី2015 ពាក់ស្លាក់លេខ2655 មិនចាំអក្សរ បានធ្វេីសកម្មភាពឆក់ទូរសព្ទ័ ហេីយក៏ត្រូវជនរងគ្រោះស្រែកថាចោរៗភ្លាមៗនោះសម្ថកិច្ចដែលកំពុងល្បាតតាមមូលដ្នានបានដេញតាមជាមួយជនរងគ្រោះរហូតដល់ក្រោយវត្តទួលទំពូងទើបជនសង្ស័យបានដួលម៉ូតូហេីយរត់គេចក៏ត្រូវបានសមត្ថកិច្ចដេញតាមចាប់បានទាំង២នាក់រួមនិងវត្តុតាំងរបស់ជនរងគ្រោះក៏ត្រូវបានសម្ថកិច្ចប្រគល់អោយជនរងគ្រោះវិញ៕ ចំណែកម៉ូតូជនសង្ស័យត្រូវបានជនមិនស្គាល់មុខម្នាក់បានយកមូ៉តូជិះគេចចេញទៅបាត់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទំនប់ទឹកបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

image1-34

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print