សមត្ថកិច្ចបញ្ជូនខ្លួនមេការសំណង់ និង គូកនទៅកាន់តុលាការពាក់ព័ន្ធបទល្មើស ឆបោក លុយជិតកន្លះលានដុល្លា​រ

ចែករំលែក៖

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ អ្នកម៉ៅការ​សំណង់​ធនាគារជាតិ និង​គូកន​ម្នាក់​ទៅ​កាន់​តុលាការ​ ពាក់ព័ន្ធ​ពី​បទ​.​រំ​លោភលើ​ទំនុកចិត្ត និង​បទ​.​ឆ​បោ​ក ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ កែវ ស៊ុន​ហេង ភេទ​ប្រុស អាយ​៤២​ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​៥E0 ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេ​បូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ ពិសិដ្ឋ ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​៩១៣D ផ្លូវ​បេតុង​២ បុរី​១០០​ខ្នង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ដើមចម​នៃ​ការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​កាន់​តុលាការ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៣ ឈ្មោះ TRAN VANTOAN ជា​ជនជាតិ​វៀតណាម បាន​ទៅ​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​លើ​ឈ្មោះ កែវ ស៊ុន​ហេង និង​ឈ្មោះ ពិសិដ្ឋ ម៉ា​រ៉ា​ឌី​ន ពី​បទ​.​រំ​លោ​.​ភ​ទំនុកចិត្ត និង​ឆ​បោ​.​ក​។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​ក៏​បាន​កោះហៅ​ចុងចោទ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ដំណើររឿង​ទៅ​លើ​ពាក្យបណ្តឹង​នោះ ប៉ុន្តែ​ជនសង្ស័យ​បាន​គេចវេស​មិន​ព្រម​ចូលខ្លួន​តាម​ការ​កោះហៅ​នោះ​ទេ​។ បន្ទាប់​មក ទើប​សមត្ថកិច្ច​បាន​ស្នើ​សុំ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូលខ្លួន រហូត​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ ដោយ​ខ្លាច​ខូចប្រយោជន៍​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ រួច​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ភាគី​ខាង​ជន​រង​គ្រោះ​បាន​ព្រមព្រៀង​ចុះ​កិច្ចសន្យា​ទទួល​ធ្វើការ ដោយ​ផ្តល់​ជា​កម្លាំង​ពលកម្ម សម្រាប់​សាងសង់​សំណង់​ជាមួយ​ភាគី​«​ក​» «​អ្នកម៉ៅការ​» ចំនួន​១០​គម្រោង រួម​ទាំង​ធនាគារជាតិ​ផង​ដែរ ដែល​គម្រោង​នីមួយ​ៗ គឺ​មាន​ទំហំ​ទឹកប្រាក់​ខុស​»​គ្នា​។ បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​គ្នា​ហើយ ភាគី «​ក​» បាន​យល់ព្រម​ឲ្យ​ភាគី​«​ខ​» រក​កម្លាំង​ពលកម្ម​សម្រាប់​ធ្វើការ​សាងសង់​សំណង់​ទាំង​១០​គម្រោង​នោះ ដោយ​មានការ​ជឿ​ទុកចិត្ត​លើ​ភាគី​«​ក​» ដើមបណ្តឹង​បាន​បំពេញ​កាតព្វកិច្ច​រួចរាល់​ហើយ ប៉ុន្តែ​ភាគី​«​ក​» ខាង​អ្នកម៉ៅការ (​ជនសង្ស័យ​) វិញ​ទេ ដែល​មិន​បាន​គោរព​តាម​ការ​ព្រមព្រៀង​នោះ ពោល​គឺ​នៅ​ជំពាក់​ប្រាក់​ភាគី​«​ខ​» (​ដើមបណ្តឹង​) ចំនួន ៣៨៩ ៩៩១ ស្មើនឹង​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​ប្រាក់​កម្រៃជើងសារ​ផ្សេង​ទៀត​។

...

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ ទើបត្រូវ​ជន​រង​គ្រោះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​អ្នកម៉ៅការ​សំណង់ និង​គូកន ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print