ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងទទួលស្គាល់ជាផ្លូវការថាការរក្សាអំណាចដឹកនាំប្រទេស គឺការរក្សានេះ ក្នុងគោលជំហរការពារសន្តិភាព ដើម្បីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន៧ពាន់នាក់ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមានស្ថិរភាព អាចបង្កើតនូវសេដ្ឋកិច្ច និងជួបជុំគ្រួសារបាន ទាំងអស់នេះហើយបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់។ សូម្បីតែក្រុមប្រឆាំងក៏ត្រូវការសន្តិភាពផងដែរ តែពួកគេប្រើឱកាសនៃសន្តិភាពនេះដើម្បីបំផ្លាញសន្តិភាពទៅវិញ។
សម្ដេចតេ ហ៊ុន សែន ថ្លែង ប្រកាសថាការរក្សាអំណាច ដើម្បីការពារនូវសន្តិភាពរបស់កម្ពុជា ជាងនេះទៅទៀតមានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាព លទ្ធភាពរកសន្តិភាព ហើយការពារបាននូវសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅមុខទៀត ។
សម្រេចតេជោហ៊ុនសែនបានលើកឡើងថាកត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមានស្ថេរភាព អាចបង្កើតនូវសេដ្ឋកិច្ច និងជួបជុំគ្រួសារបាន។ ទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ សម្ដេចបានលើកឡើងថា សូម្បីតែក្រុមប្រឆាំងក៏ត្រូវការសន្តិភាពផងដែរ តែពួកគេប្រើឱកាសនៃសន្តិភាពនេះដើម្បីបំផ្លាញសន្តិភាពទៅវិញ។
សម្ដេចតេជោប្រកាសថាសម្ដេចរក្សាអំណាចដើម្បីការពារនូវសន្តិភាពរបស់កម្ពុជា ជាងនេះទៅទៀតសម្ដេចថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលមានសមត្ថភាពរកសន្តិភាពហើយការពារនូវសន្តិភាពបានទៀត៕
ដោយ : សិលា