សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាសង្ឃឹមនយោបាយថៃនឹងគិតមើលឱ្យបានវែងឆ្ងាយពីបញ្ហាចង់បណ្តេញពលករខ្មែរចេញពីប្រទេសរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នយោបាយថៃបណ្ដេញកម្មករបរទេសចេញពីប្រទេសរបស់ខ្លួន គឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះជាក់ជាមិនខានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន៧ពាន់នាក់ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សង្ឃឹមថាអ្នកនយោបាយថៃ នឹងគិតមើលឲ្យឆ្ងាយ ខណៈដែលគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មី មានបំណងចង់បណ្ដេញកម្មករកម្ពុជា និងឡើងចេញពីប្រទេសរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា អ្នកបង្កើតនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចមិនត្រឹមតែកម្មករកម្ពុជា និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករពីកម្ពុជា និងឡាវ ព្រមទាំងពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេស នេះជានយោបាយប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជា និងឡាវទេ។ ដូចនេះសូមមានការប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតាមដានឲ្យបានហ្មត់ចត់ពីបញ្ហាទាំងនេះ។
សម្តេចតេជោបន្តថា កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែធ្វើការញុះញង់ និងអំពាវនាវបរទេសមិនឲ្យទិញផលិតផលពីកម្ពុជា និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ ដែលបញ្ហានេះ ជាការវាយបំបែកឆ្នាំងបាយរបស់កម្មករ ព្រោះរោងចក្រនៅទូទាំងប្រទេស កំពុងផ្ដល់ឱកាសនុវការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា ក្រៅតែពីការញុះញង់បរទេសមិនឲ្យទិញផលិតផល ឬមិនឲ្យបរទេសមកធ្វើការវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ពួកប្រឆាំងក៏ធ្លាប់បានអំពាវនាវ ដល់ប្រទេសម្ចាស់ជំនួយផ្ដាច់ជំនួយពីកម្ពុជា ឬបង្កើតបាតុភាពផ្សេងៗ ដូចជាញុះញង់ឲ្យមានបាតុកម្ម ឬការទាមទារផ្សេងៗ ក្នុងគោលបំណងចង់ឲ្យមានភាពវឹងវរក្នុងប្រទេស បង្អាក់ចំណាប់អារម្មណ៍និយោគនៅកម្ពុជាផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print