សូមបងប្អូនប្រុងប្រយ័ត្ន​ជាមួយ​ចរន្ត​អគ្គិសនី​! ខណៈបុរសម្នាក់​បានស្លាប់​ ពេលតខ្សែភ្លើងបូមទឹក មិនបានដកឌុយចេញពីព្រីភ្លើង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយ​សារតែខ្វះការប្រុង​ប្រយ័ត្ន​ចំពោះ​ចរន្ត​អគ្គិសនី​ បុរសម្នាក់​បានស្លាប់​ ពេលតខ្សែភ្លើងបូមទឹក មិនបានដកឌុយចេញពីព្រីភ្លើង។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅថ្ងៃអាទិត្យទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ ករណីឆក់ចរន្តអគ្គិសនីបណ្ដាលឱ្យមនុស្សស្លាប់​ខាងលើនេះ​ បានកេីតឡេីង​ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២៣​ម្សិលមិញនេះ​​ នៅចំណុចក្រុមទី១៤ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ​ អធិការនគរបាលស្រុកឯកភ្នំ បានឱ្យ​ដឹង​ថា​ ក្រោយ​កេីត​ហេតុ​ភ្លាមៗ​ លោកបានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ​ ពិនិត្យលេីជនរងគ្រោះឈ្មោះ ពេជ្រ​ ចំរើន​ ភេទ​ប្រុស​ អាយុ​ ៣៥ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​​ ជនរងគ្រោះបានតខ្សែភ្លើងបូមទឹកមិនបានដកឌុយចេញពីព្រីភ្លើង ទើបបណ្តាលអោយឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ ពេជ្រ​ ចំរើន នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីពិតប្រាកដមែន។​

...

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print