រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ សុំអោយអ្នកចំរៀង មាស សុខសោភា លុបបទចម្រៀង ” មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ចោលទៅ, គួរលុបចោលទៅ លុបឱ្យបានលឿន !

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហា និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សុំអោយអ្នកចំរៀង មាស សុខសោភា លុបបទចម្រៀង ” មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ចោលទៅ។

លោក រដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ បានលើកឡើងតាម facebook ផ្លូវការថា , បទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។
លោកបន្តថា, ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយព្រះទីវង្គត់របស់ ស្តេចជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា, ខ្ញុំមិនបរិយាយទៅឆ្ងាយទេ ប៉ុន្តែ កុំបំផ្លាញប្រវត្តិសាស្ត្រ និងដួងព្រលឹងខ្មែរខ្លួនឯង។ បើអាចគឺលុបវីដេអូនេះចោលទៅ។

លោកបន្តថា , ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពប្រវត្តិសាស្ត្រ។ ពាក្យ មរណៈភាព មិនប្រើចំពោះ ព្រះមហាក្សត្រទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ ខ្ញុំមិនគាំទ្រយកព្រលឹងជាតិលេងសើចទេ។ គួរលុបចោលទៅ លុបឱ្យបានលឿន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print