ជាងសំ​ណង់ម្នាក់ត្រូវរថ​យន្តកុង​តឺន័រ​របស់​ថៃកិ​នបែកក្បាលរួចបើ​កគេច​ត្រូវ​សមត្ថកិ​ច្ចចាប់បា​ននៅក្រុង​ប៉ោ​យប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរស​ជាង​សំណង់ម្នាក់​ ត្រូវរថយ​ន្តកុង​តឺន័​ររបស់​ជ​នជាតិ​ថៃ បុក​ហើយកិន​បណ្ដា​លឱ្យស្លាប់​នៅនឹ​ងកន្លែង​កាលពីវេលាម៉ោ​ងជិត៥ល្ងាចថ្ងៃទី០៤ ខែមិ​ថុនា ឆ្នាំ២០​២៣នៅ​ត្រង់ចំ​ណុចផ្លូវ​ចូល​ស្តង់តា​ងួន​លើកំ​ណាត់ផ្លូវជា​តិលេខ៥  ស្ថិ​តនៅក្នុង​ភូមិគីឡូ​ម៉ែត្រលេខ៤​ សង្កាត់ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ។

ស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះ ​សាន មុំ (ហៅ​ទូច) អា​យុ៣​៧ឆ្នាំបានឱ្យដឹងថា ជន​រងគ្រោះត្រូវជាប្ដីមាន​ឈ្មោះ សេង​ (ហៅ ក្តាម) ​អាយុ​៤​៩ឆ្នាំ មុខ​របរកម្មក​រសំណង់ មានស្រុក​កំណើត​នៅខេ​ត្តបាត់​ដំបង មានកូន​ប្រុស១ស្រី៣នា​ក់ស្នាក់​នៅផ្ទះជួលបច្ចុប្បន្ន ក្នុងបុរី ធីធី ស្ថិតក្នុង​ភូមិអូរជ្រៅ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ។

ប្រពន្ធជ​នរ​ងគ្រោះ​បន្តថា ថ្ងៃដែលកើត​ហេតុ(ប្តី)បា​នសម្រាកពី​ការងារចេញ​ពីផ្ទះ​មួយថ្ងៃ​ទៅហើយមិនដឹងទៅណា លុះ​មកដល់​វេលា​កើតហេ​តុទើ​បទទួ​ល​បានដំណឹងថា ត្រូវរ​ថយន្តកិ​នស្លាប់ ។

ករណី​គ្រោះថ្នា​ក់ចរាចរ​ណ៍ដ៏ខាងលើ តាម​ប្រភព​ពីកន្លែង​កើត​ហេតុបានឱ្យដឹងថា មុន​ពេលកើត​ហេតុគេ​ឃើញមានរថ​យន្ត

ធុ​នធំប្រភេទដឹ​កទូកុងតឺ​ន័ររ​បស់ជនជាតិថៃ បើកប​រក្នុងទិ​សដៅពី​លិចទៅ​កើត ចំណែកជ​នរងគ្រោះ​បើ​កបរម៉ូតូពី​កើត​ទៅលិ​ចដោយបញ្ច្រាស​ទិសគ្នា លុះមក​ដល់ចំណុ​ចកើ​តហេតុខា​ងលើមិ​នដឹង​ជា​មូលហេតុអ្វីនោះទេ ក៏ត្រូវបានរថ​យន្តដឹក​ទូកុង​តឺន័​ររបស់ជ​នជាតិថៃបុកនិងកិ​នបណ្ដា​លឱ្យបែកក្បាលស្លាប់តែម្ដង។ ក្រោយពី​កើតហេតុ​ភ្លាមរថយន្តប​ង្កបា​នព្យាយា​មបើ​កគេចតែត្រូវកម្លាំ​ងអធិការដ្ឋា​ននគរបាលក្រុង​ប៉ោយប៉ែត បានស្ទាក់ចាប់បានយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុង ។

...

ក្រោយពី​កើតហេតុគេឃើញកម្លាំង​នគរបាលក្រុងចុះជួយ​ធ្វើអន្តរាគ​មន៍សម្រួលច​រាចរណ៍​ដើម្បីជៀស​វាងការ​កកស្ទះ ​និងធ្វើការ​វេចខ្ចប់សាកស​ពដាក់​លើរថយន្ត​ផ្ទាល់ខ្លួន​របស់លោក នួន នីគីដា ដឹក​យក​ទៅដាក់​នៅក្នុងវត្តថ្មី ​ក្នុងក្រុងប៉ោយ​ប៉ែត ដើម្បីរង់ចាំសា​ច់ញាតិមក​ទទួលធ្វើបុណ្យតាម​ប្រពៃណី៕ ដោយវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print