នគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត(យកម៉ូតូរឺម៉ក)

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ កម្លាំងនគរបាលជំនាញ​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងយកមកប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក​ ដេីម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធ​ករណី រំលោភលើទំនុកចិត្ត(យកម៉ូតូរឺម៉ក)កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ ជើងឯក ខណ្ឌដង្កោ នាពេលកន្លងទៅ​ ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន  ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន​ ឈ្មោះ ធឹម សឹមផាន ហៅ វ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ  ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន) ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកស៊ីរ៉ុស ព៌ណខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)និងរឺម៉កចំនួន០១គ្រឿង ។

សមត្ថកិច្ចបានបញ្ចាក់ថា​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត ឲ្យបើម៉ូតូម៉ាកស៊ីរ៉ូស ព៌ណខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)សណ្តោងរឺម៉ក ចេញពីឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅទិញសម្ភារ:បន្ទប់ទឹកនិងទុយយោដើម្បីយកទៅដាក់នៅផ្ទះថ្មីស្ថិតនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនសង្ស័យក៏បានបើកម៉ូតូម៉ាកខាងលើសណ្តោងរឺម៉កទៅបាត់មិនឃើញមកវិញ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ។ 

    លុះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទី ស្រាប់តែជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្តង ។ 

      ក្រោយពីធ្វើសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ) ពិតជាបានយកម៉ូតូនិងរឺម៉ករបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print