មុននេះបន្តិច ! មានករណីមន្ត្រីនគរបាលជាស្ត្រីម្នាក់បានបាញ់ សម្លាប់​ខ្លួនឯង បន្សល់ទុកសំណេរចុងក្រោយ១សន្លឹក ✍️

ចែករំលែក៖

ភ្នំពេញ  : (តាមរយៈព័ត៌មានបឋម ) ទទួលបានមុននេះបន្តិចពី ព្រែកព្នៅ ភ្នំពេញ ស្ត្រីម្នាក់ជាមន្ត្រីនគរបាល ឈ្មោះ វី ស្រីរ៉ែន ហៅអាខួច បានបាញ់ ប្រហារ បញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ។ គេមិនទាន់បានដឹងអំពីមូលហេតុក្នុងករណីនេះនៅឡើយទេ ប៉ុន្តែស្ត្រីខាងលើ បំពេញការងារនៅអធិការដ្ឋាននគរបាលខណ្ឌ ដោយបន្សល់ទុកនៅទំនេរមួយសន្លឹកបញ្ជាក់យ៉ាងដូច្នេះថា : កូនសុំទោសម៉ាក់ប៉ា កូនលាហើយ ! កូនមិនអាចរស់នៅ បានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសម មានកូនបែបនេះទេ ។ ហើយកាំភ្លើងនេះ កូនខ្ចីបង ! អូនគេអត់ជាប់ពាក់ព័ន្ធទេ កាំភ្លើងឲ្យគាត់វិញផង កូនសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយប៉ាម៉ែ ជាមនុស្ស លាអូនទាំង 4 នាក់ លាលោកកុង ចៅសុំទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង។

ទោះជាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីករណីបាញ់សម្លាប់ខ្លួននេះក៏ដោយ ប៉ុន្តែមន្ត្រីមូលដ្ឋានបានសន្និដ្ឋានជាបឋមថា : អាចមានបញ្ហាក្នុងគ្រួសារច្រើនជាងរឿងអ្វីផ្សេង ។ ដូច្នេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” និងបន្តផ្សព្វផ្សាយ លំអិតនៅពេលក្រោយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print