បរិមាណទឹកភ្លៀងដែលធ្លាក់ ក្នុងកម្រិត ៩១មម នៅតំបន់ផ្ទៃរងទឹកភ្លៀងអាងទឹកតាម៉ុក បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់ឡើងលើសពីកម្រិតដែលត្រូវរក្សាទុក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷នៅថ្ងៃទី ៥ មិថុនា ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា នៅ(ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលធ្លាក់នៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកម្រិត ៩១មម នៅតំបន់ផ្ទៃរងទឹកភ្លៀងអាងទឹកតាម៉ុក បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់លើងលើសពីកម្រិតដែលត្រូវរក្សាទុក ទឹកបានហូរកាត់លើសំណង់បង្ហៀរកម្ពស់ ០,០៧ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង។

សូមបញ្ជាក់ថា  បរិមាណធារទឹកដែលហូរចេញពីអាង ទឹកតាម៉ុក និងត្រូវប្រមូលរក្សាទឹកទុកនៅអាងទឹកថ្មី ស្រែង២ និងស្រែង១ នារដូវប្រាំងកន្លងមកនេះយើងបានបើកបញ្ចេញទឹកទៅស្រោចស្រពដំណាំស្រូវប្រាំង នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប អស់ប្រមាណ ៧០% នៃបរិមាណធារទឹកដែលស្តុកក្នុងអាង ទាំង៣នេះ ។

បច្ចុប្បន្ននេះយើងទទួលបានរបបទឹកភ្លៀងរដូវវស្សា ២០២៣ ដើម្បីរក្សាទុកសម្រាប់ការស្រោចស្រពនាពេលខាងមុខបន្តទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print