ខេត្តសៀមរាប៖ បុរសម្នាក់ដែលរថយន្ត Audi Q7 ពណ៌ខ្មៅបុកស្លាប់ ពេលនេះតម្កល់នៅមន្ទីរសម្រាកព្យាបាល សុឹង រិទ្ធីរ៉េត សាខា ខាងលិចផ្សារលើធំថ្មី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវត្តបូព៌ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានមីស្ទ័រក្រៀល (Mr.Grill) ស្ថិតក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូហុងដាឌ្រីមc125ពណ៌ខ្មៅផ្លាកលេខ តាកែវ 1O-7336 បើកបរដោយបុរសម្នាក់និងរថយន្ត AUDI Q7 ផ្លាកលេខភ្នំពេញ 2AO-6869 ដែលបើកបរ រួមដំណើរដោយមនុស្សប្រុសស្រី២នាក់ទៀត។ ប្រភពបន្តថា ហេតុការណ៍នេះបានបណ្ដាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូស្លាប់ បន្ទាប់ពីរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល សុឹង រិទ្ធីរ៉េត ព្យាយាមដឹកយកទៅសង្គ្រោះ ។
មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត AUDI Q7 ពាក់ស្លាកលេខ ភ្នំពេញ 2AO-6869 បើកបរ ឈ្មោះ ម៉ិ ម៉ាច ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-7336 ដែលបើកបរដោយកបើកបរ ឈ្មោះ សួន សុខុមឌីឡា ភេទប្រុស អាយុ២៣ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
តាមមន្ត្រីនគរបាលដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុឲ្យដឹងថា បន្ទាប់ពីបង្កហេតុទាំងអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានព្យាយាមគេចចេញពីកន្លែងកើតហេតុមានគ្នាមករំដោះចេញពីកន្លែងកើត ហេតុ ដោយប្រើរថយន្ត Lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-6280 ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បាននិង នាំយកទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។
ប្រភពបញ្ជាក់ថា រថយន្តបង្កខាងលើ ដែលមានអ្នក បើកបរ អ្នករួមដំណើរ ព្យាយាមបើករត់គេចពីកន្លែងកើតហេតុ និងអ្នករាំដំណើរចំនួន២នាក់ទៀតដែលព្យាយាមរំដោះចេញពីកន្លែងកើតហេតុដោយរថយន្ត lexus 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2N-6280 ត្រូវបានសមត្ថកិច្ចឃាត់បាន និងនាំយកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕ដោយ៖ សូរិយា