បណ្ឌិតហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជាបានតៀមខ្លួនរួចជាស្រេចក្នុងការបំរើប្រជាពលរដ្ឋនិងប្រទេសជាតិ តាមរយៈចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះថា”ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួច ជាស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិនិងប្រជាជនបន្តទៀតតាមរយៈ ចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរ ឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្រប តាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន”។

លោកបណ្ឌិតបានបន្តថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស, ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ និងគុណបំណាច់មិនអាចកាត់ថ្លៃបានសម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស និងសិទ្ធិសេរីភាពពេញលេញគញគ្រប់បែបយ៉ាង។ ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេនដែលមានសក្តានុពលយ៉ាងសំខាន់របស់ប្រទេសមជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការណ៍ដែលយុវជនអាចចូលរួមចំណែកជាមួយនឹងសង្គមជាតិ តាមរយៈការចូលរួមក្នុងជីវភាពនយោបាយ និងក្លាយជាកម្លាំងគាំទ្រយ៉ាងសកម្មក្នុងការបន្តការពារថែរក្សាសមិទ្ធផល និងឱកាសសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង។

បណ្ឌិតហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះអ្វីដែលយុវជនកំពុងទទួលបានពីគណបក្សប្រជាជនកម្ពុជា រួមមមាន៖ ទី១. ក្នុងក្របខណ្ឌជាប្រជាពលរដ្ឋ គឺជាការចងចាំនូវគុណបំណាច់ និងការដឹងគុណ ពីព្រោះគណ បក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសពីសង្គ្រាម សង្គ្រោះជីវិត កសាងប្រទេសពីបាតដៃទទេ ប្រកាន់ខ្ជាប់នយោបាយបង្រួបបង្រួមជាតិ ខ្មែរតែមួយ ហើយបាននាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សិទ្ធិសេរីភាព និងការបណ្តុះបណ្តាលសមត្ថភាពដល់យុវជន ដោយអាចសិក្សារៀនសូត្រដើម្បីពង្រឹងខ្លួន ហើយចាប់យកអាជីពការងារ ធុរកិច្ច សម្រាប់លើកកម្ពស់ជីវភាពរស់នៅល្អប្រសើរ និងថ្លៃថ្នូរ។ ទី២. ក្របខ័ណ្ឌជាយុវជនបក្ស, គឺត្រូវចូលរួមដើម្បីការពារអ្វីដែលជាភាពវិជ្ជមានរបស់ប្រទេសជាតិ ដើម្បីជាការធានាបាននូវអ្វីដែលយុវជនកំពុងមានកុំឱ្យបាត់បង់។ យុវជនគណបក្ស គឺជាប្រតិបត្តិករក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់គណបក្សឱ្យសម្រេចបាន និងជាមនុញ្ញផលពិតប្រាកដសម្រាប់ជាតិ និងប្រជាជន។

បន្ថែមពីនេះក្នុងនាមជាយុវជនបច្ចុប្បន្ន និងតទៅមុខ គឺត្រូវចងចាំអំពីអ្វីដែលយុវជនរៀមច្បង និងជាថ្នាក់ដឹកនាំបច្ចុប្បន្ន បានបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន តាមរយៈការយកឈ្នះលើសមរភូមិសំខាន់ពីរ៖ ទី១. សមរភូមិប្រដាប់អាវុធ គឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតិដើម្បីផ្តួលរំលំរបបប៉ុលពត,ការទប់ស្កាត់ការវិលមកវិញនៃរបបប៉ុលពតនិង អនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងទី២. សមរភូមិនយោបាយទាំងក្រៅប្រទេស និងក្នុងប្រទេស។

នយោបាយក្រៅប្រទេសគឺការខិតខំជម្នះរហូតអង្គការ សហប្រជាជាតិទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ជំនួសឱ្យក្រុមប៉ុលពត និងបានដាក់បញ្ចូលកម្ពុជាជាសមាជិក អង្គការអន្តរជាតិជាច្រើនលើពិភពលោកដើម្បីផល ប្រយោជន៍សង្គមជាតិ និងកិត្យានុភាពជាតិ, ប្រកាន់ខ្ជាប់គោលនយោបាយឯករាជ្យ ម្ចាស់ការ ដោយមិនយកអធិបតេយ្យទៅប្តូរនឹងជំនួយ និងមិនយកប្រទេសណាជាសត្រូវ។ នយោបាយក្នុងប្រទេស គឺយើងឈ្នះបេះដូងរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោត ហើយជាសន្លឹក ឆ្នោតដែលបានមកពីទំនុកចិត្តរបស់ប្រជាជន ដែលផ្ទុកផ្តាក់ផ្ញើជោគវាសនារបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា។

...

បណ្ឌិតហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា ដូច្នេះ ក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ៖ ទី១. រួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀម ច្បង ដែលបានខិតខំកសាងសម្រាប់យើងបច្ចុប្បន្ន និងចូលរួមថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ និងទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមសម្រាប់អនាគតរបស់សង្គមជាតិយើង៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print