សមត្ថកិច្ចជំនាញខេត្ត​បាត់ដំបង​ បន្តចុះបង្រ្កាប​ និងនាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់១០នាក់ ក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល​ នៅព្រឹក​ថ្ងៃ​ទី០៧​ ខែមិថុនា​ ឆ្នាំ​២២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​នាំខ្លួនក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់​ចំនួន​ ១០នាក់​ ខណៈ​ដែល​ពួកគាត់​ប្រមូលផ្ដុំ​គ្នាលេងល្បែង។

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី០៦​ មិថុនា​ម្សិលមិញ​នេះ​ នៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ច​ បានឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ១.ឈ្មោះ កើត ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ២.ឈ្មោះ ហាន ហ៊ាប ភេទស្រី អាយុ៤០ឆ្នាំ, ៣.ឈ្មោះ ពៅ សាក់ ភេទស្រី អាយុ៦ឆ្នាំ, ៤.ឈ្មោះ សំ ណាត ភេទស្រី អាយុ៥៥ឆ្នាំ, ៥.ឈ្មោះ ពៅ សុរ៉ានយ៉ា ភេទស្រី អាយុ៥០ឆ្នាំ, ៦.ឈ្មោះ ប៉ិច ថាវរី ភេទស្រី អាយុ៣២ឆ្នាំ, ៧.ឈ្មោះ ជាវ ហៀក ភេទស្រី អាយុ៥១ឆ្នាំ, ៨.ឈ្មោះ អៀង គង់ ភេទស្រី អាយុ៦០ឆ្នាំ, ៩.ឈ្មោះ ធឿន ស្រីលក្ខ័ ភេទស្រី អាយុ៣០ឆ្នាំ និង១០.ឈ្មោះ ញ៉ែត រ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ អ្នកទាំង៩រស់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

...

បច្ចុប្បន្ន​ក្រោយឃាត់ខ្លួន​យកមកសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print