ជិះម៉ូតូដឹកកូនតូចៗយកលុយឱ្យប្តីត្រូវរថយន្តកៀរកិនកូនប្រុសអាយុ៤ឆ្នាំស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ក្រោយពីប្តីខលឱ្យយកលុយទៅឱ្យនៅកន្លែងធ្វេីការក៏ជិះម៉ូតូដឹកកូនប្រុស២នាក់ទៅជាមួយ ខណៈទៅដល់ពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តស្ទូចបេីកមកពីក្រោយកៀរដួលម៉ូតូខ្ទាតកូនអាយុ៤ឆ្នាំម្នាក់ចូលក្រោមរថយន្តកិនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មហេីយរថយន្តបេីកគេចទៅបាត់។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុងក្នុងភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្តាយឈ្មោះស្រេង​ ស្រីតូច​ អាយុ២៣ឆ្នាំ​ មុខរបរមេផ្ទះ​ ស្នាក់នៅភូមិកេីតហេតុខាងលេី​ ប្តីឈ្មោះ​ ចេក​ ពន្លក​ មុខរបរជាងពិតាន​ មានកូន៤នាក់​ ស្រី២នាក់​ ចំណែកក្មេងរងគ្រោះឈ្មោះ​  ចេក​ ពន្លឺ​ អាយុ៤ឆ្នាំជាកូនទី៣។

...

តាមសម្តីម្តាយបានឱ្យដឹងថា​ មុនពេលកេីតហេតុប្តីបានខលឱ្យរូបគាត់យកលុយទៅឱ្យនៅកន្លែងធ្វេីការដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មាននោះទេ​។ បន្ទាប់មករូបគាត់ក៏ជិះម៉ូតូម៉ាកnio ពណ៌ខៀវ​ ពាក់ស្លាកលេខសៀមរាប​ 1E-9792 ដឹកកូនប្រុស២នាក់​ ម្នាក់អាយុ១ខួបជាង​ និងម្នាក់ទៀតអាយុ៤ឆ្នាំ​ ដោយកូនច្បងអង្គុយខាងក្រោយឱបកូនតូចនៅកណ្តាល​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្ទូចមិនចាំស្លាកលេខមកពីក្រោយកៀរបណ្តាលឱ្យរូបគាត់រអិលនឹងភក់ដួលម៉ូតូខ្ទាតកូនច្បងចូលក្រោមរថយន្តកិនបណ្តាលឱ្យស្លាប់​ ហេីយរថយន្តបេីកគេចបាត់​ ភ្លាមនោះរូបគាត់មិនអស់ចិត្តក៏យកកូនទៅមន្ទីរពេទ្យ តែក្រុមគ្រូពេទ្យបញ្ជាក់ថាកូនបានស្លាប់បាត់ទៅហេីយក៏ដឹកត្រឡប់មកផ្ទះវិញរៀបចំធ្វេីបុណ្យតាមប្រពៃណីនិងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជួយឆែកកាមេរ៉ាដេីម្បីស្រាវជ្រាវតាមចាប់រថយន្តបង្កមកដោះស្រាយតាមច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print