ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុកនៅក្នុងខែឧសភា ហើយការនាំចូលបានធ្លាក់ចុះ ដូចគ្នាដោយសារតែតំរូវការពីក្រៅប្រទេសមានតិចតួច ហើយការប្រើប្រាស់ក្នុងស្រុកនៅតែធ្លាក់ចុះផងដែរ។
ការនាំចេញរបស់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកបានធ្លាក់ចុះ 7.5 ភាគរយក្នុងខែឧសភាបើប្រៀបធៀបជាប្រចាំឆ្នាំ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមករា និងហើយធ្លាក់ទាបជាងខែមេសាដែលមានកំណើន 8.5 ភាគរយន។ ចំណែកការ នាំ ចូល ក៏បានធ្លាក់ ចុះ ៤,៥ ភាគ រយបើប្រៀបធៀបជាប្រចាំឆ្នាំ តែបើ ធៀប នឹង ខែ មុនគឺធ្លាក់ចុះ ៧,៩ ភាគរយ ។
ការនាំចេញធ្លាក់ចុះដោយសារតម្រូវការទិញទំនិញពីប្រទេសចិនរបស់បណ្តាលប្រទេសនៅលើពិភពលោកត្រូវបានកាត់បន្ថយច្រើនជាមួយគ្នានេះការនាំចូលផលិតផលទៅក្នុងប្រទេសចិនក៏មានចំនួនតិចតួច ព្រោះតែប្រទេសចិនពុំមានតម្រូវការនាំយកគ្រឿងបន្លាស់និងសម្ភារៈពីបរទេស ដើម្បីបង្កើតផលិតផលសម្រេចសម្រាប់ការនាំចេញ។
បើតាមទិន្នន័យរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបានបង្ហាញថាការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ 20.8 ភាគរយនៅក្នុងខែឧសភាផងដែរ។
ប្រភពៈ https://www.channelnewsasia.com/