អបអរសាទរ ស៊ឹម សូលិកា ត្រៀមសម្រាលកូនដើមឆ្នាំក្រោយឈ្មោះក៏ពិរោះដែរ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរនឹងភព្វសំណាងនៃការឡើងងារជាជំទាវពេញមុខពេញមាត់ បានការស្រលាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី ពេលនេះពិធីការិនី ស៊ឹម សូលិកា ក៏ពរពោះតំណក់ឈាមរួមគ្នាជាមួយស្វាមីជាអតីតតារាសម្តែង និងពិធីករងារជា ឯកឧត្តម អេង រិទ្ធីហើយ។ ពេលនេះកូនក្នុងផ្ទៃរបស់នាងទើបតែមានអាយុ៧ សប្ដាហ៍គឺប្រមាណ៤៩ថ្ងៃប៉ុណ្ណោះដែលតាមការគ្រោងទុកនាងនឹងសម្រាលកូនតំណក់ឈាមរួមគ្នានេះនៅដើមឆ្នាំ ២០២៤។

ខណៈនេះនាងបានដាក់ឈ្មោះកូនរួចជាស្រេចទៅហើយដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីតែម្តងគឺមានឈ្មោះថា អេង ឬទ្ធីកា ។ មុននេះនាងអះអាងថាកូនមានចង្វាក់បេះដូងហើយ ខណៈគ្រូពេទ្យថាកូននាងមានសុខភាព ល្អ(Active) និងកាត់ទៅរកនាង។សូលិកា បង្ហាញស្នាមញញឹមហាក់មានក្ដីសុខខ្លាំងក្នុងជីវិត ព្រោះថានេះជាបំណងរបស់នាងនិងស្វាមីដែលចង់បានកូននៅឆ្នាំថោះ ទើបនាងនិងប្ដីហៅថាជាកូនទន្សាយមាសនោះ។ ការពរពោះក្នុងកូនក្នុងផ្ទៃនេះដែរក៏បានបង្កើតឲ្យមានការភ្ញាក់ផ្អើលព្រោះតែអ្នកខ្លះយល់ថា នាងមានវ័យច្រើនបន្តិចហើយអាចនឹងមិនមានសង្ឃឹមទេ ប៉ុន្តែពេលនេះសុបិន្តគឺជាការពិតខណៈដែលកន្លងទៅលោក អេង រិទ្ធីធ្លាប់ប្រាប់អ្នកសារព័ត៌មានថាចង់បានកូនតាមគម្រោងមិនមែនមានដោយភាពចៃដន្យឡើយហើយពេលនេះគឺដូចការគ្រោងទុកមែន។ ដែលគេចាំបានដែរថា ក្រោយរៀបការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងក្លាយទៅជាជំទាវ ខណៈដែលពេលនេះលោករិទ្ធី មានតួនាទីជាប្រធានពិធីករនៅប៉ុស្ដិ៍បាយ័ន និងជាអភិបាលរងខេត្តស្វាយរៀង ។តាមគម្រោងសូលិកា នឹងសម្រាលកូននៅដើមឆ្នាំ២០២៤ ខាងមុខ ហើយការទទួលបានកូននាពេលនេះនឹងធ្វើឲ្យចំណងស្នេហាគូស្នេហ៍តារា១គូនេះរឹតតែរឹងមាំថែមទៀតជាមិនខាន។ ស៊ឹម សូលិកា ត្រូវបានគេចាត់ទុកថានាងជាពិធីការិនីម្នាក់ដែលមានទ្រព្យមហាសាលរស់នៅផ្ទះវីឡារធំស្កឹមស្កៃ និងជិះរថយន្ដទំនើបជាច្រើនគ្រឿង។ដោយឡែកក្រៅពីស៊ឹម សូលិកា តារានិងអតីតតារាដែលក្លាយទៅជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,ផាន់ ម៉ូនីកា ,អ៊ឹម សុគន្ធា  និងនៅ សុនិតា ជាដើម៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print