តើអ្វីទៅជា «បច្ចេកវិទ្យាជំនាន់ថ្មី ឬ New Generation Technologies»?

ចែករំលែក៖

ភ្នំពេញ : នៅក្នុងយុគ្គសម័យនៃការវិវត្តន៍ឆ្ពោះទៅរកពិភពលោកធុរកិច្ចឌីជីថលដំបូងបំផុត បណ្តាស្ថាប័នជាសកល បានទទួលរងនូវឥទ្ធិពលយ៉ាងខ្ពស់ បានមកពីបច្ចេកវិទ្យាជំនាន់ថ្មី។

វឌ្ឍនភាព ការអភិវឌ្ឍ និងនវានុវត្តន៍ នៃបច្ចេកវិទ្យាអនាគត ដែលបានបង្កើតឡើងតាមរយៈអ៉ីនធឺណិត សុហ្វវ៉ែ និងសេវាកម្មនានា គឺបានឲ្យយើងដឹងថាវាជាបច្ចេកវិទ្យាជំនាន់ថ្មី។

ទាំងនេះរួមមាន មនុស្សយន្ត (Robotic) ប្រាជ្ញាសម្បនិមិត្ត (AI) អ៉ីនធឺណិតនៃវត្ថុ (IoT) , RPA កុំព្យូទ័រក្វាន់ទូម (Quantum Computering) ការបោះពុម្ភ 3D បណ្តាញទូរស័ព្ទចល័តជំនាន់ទី៥ (5G) ការពិតនិមិត្ត (Virtual reality) និង ការពិតបន្ថែម (Augmented reality) និង ប្លុកឆែន (Blockchain)។ល។

Meticulous Research® បានផ្តោតសំខាន់លើការតាមដានករណីប្រើប្រាស់ផ្សេងៗគ្នានៃបច្ចេកវិទ្យាជំនាន់ថ្មី និងអនុញ្ញាតឱ្យបណ្តាប្រតិបត្តិករទូទាំងពិភពលោកដឹកនាំសកម្មភាពច្នៃប្រឌិត និងកែលម្អផលិតផលរបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវកំណើនប្រាក់ចំណូលដែលមានស្ថេរភាពនៅក្នុងបរិយាកាសទីផ្សាប្រកបដោយថាមពលខ្លាំងនេះ។

បច្ចេកវិទ្យាជំនាន់ថ្មី កំពុងត្រួសត្រាយផ្លូវសម្រាប់ម៉ាស៊ីនដែលប្រើបណ្តាញ ខ្នាតតូច និងម៉ាស៊ីនស្វ័យប្រវត្តិពេញលេញ។

ទោះបីជាកម្មវិធីសហគ្រាសផ្អែកលើបច្ចេកវិទ្យាបែបនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ក៏ដោយ ពួកវាកំពុងចាប់ផ្តើមបន្តិចម្តងៗ ដើម្បីជំរុញយុទ្ធសាស្ត្រច្នៃប្រឌិតនៃអាជីវកម្ម ហើយផលប៉ះពាល់ទាំងមូលនៃបច្ចេកវិទ្យាទាំងនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

...

ដោយ : អុឹម វុត្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print