ជំនន់ទឹកភ្លៀងនៅទីក្រុងជាច្រើន ក្នុងប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានកើតមានលើផ្នែកខ្លះ នៃភាគនិរតីប្រទេសចិន នៅថ្ងៃសុក្រនេះ បង្កឱ្យមានទឹកជំនន់ នៅក្នុងទីក្រុងមួយចំនួន ដោយផ្លូវថ្នល់ និង អគារត្រូវលិចដោយ ជំនន់ទឹកភ្លៀង។

រដ្ឋបាលឧតុនិយមចិនឱ្យដឹងថា ភ្លៀងខ្លាំងលើកដំបូងក្នុងរដូវក្ដៅ បានធ្លាក់មកលើទីក្រុងប៉ីហៃ (Beihai) នៃខេត្តក្វាងស៉ី Guangxi កម្រិត ៤៥៣ មិលី្លម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃនៅក្នុងតំបន់ សម្រាប់ខែមិថុនា។ វីដេអូផ្សព្វផ្សាយ នៅលើបណ្តាញសង្គម បង្ហាញឱ្យឃើញរថយន្តនានាជាប់គាំង នៅពាក់កណ្តាលផ្លូវ ចំណែកអគារច្រើនជាន់មួយកន្លែង បានរងនូវការជន់លិច។
បណ្តាញទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទីក្រុងយូលីន (Yulin) ដែលស្ថិតនៅក្បែរនោះក៏មានភ្លៀងធ្លាក់រយៈពេល៣៥ម៉ោងមកហើយ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ការិយាល័យឧតុនិយម បានព្យាករថា ភ្លៀងនឹងបន្តធ្លាក់លើតំបន់ភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែលភាគឦសានក៏ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារដោយព្យុះ ផ្គររន្ទះភ្លាមៗផងដែរ។
ប្រទេសចិនដែលងាយនឹងមានគ្រោះទឹកជំនន់ កំពុងព្រមានអំពីគ្រោះមហន្តរាយផ្នែកអាកាសធាតុខ្លាំងជាងមុន ដោយសារកត្តាប្រែប្រួលអាកាសធាតុ។ នៅក្នុងខែឧសភា ខេត្តក្វាងស៉ី បានជួបប្រទះគ្រោះរាំងស្ងួតដ៏កម្រ ដោយទឹកភ្លៀងបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦០ឆ្នាំ។ ដោយឡែក ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន នាពេលថ្មីៗនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យពន្លកដំណាំ ដាំដុះរងការវាយប្រហារ បង្កការព្រួយបារម្ភដល់សន្តិសុខស្បៀង៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print