ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃសហការឃាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនក្រោយពីគេលួចម៉ូតូជនរងគ្រោះទៅលក់។
ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រខណ្ឌឬស្សីកែវ។
ជនសង្ស័យចំនួន ០២នាក់មានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ មៀច សាម៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលេខ ៩០១ ភូមិទួលសង្កែ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយមានកាបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាឱ្យ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុលអនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងសហការជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យធ្វេីការស្រាវជ្រាវជនសង្ស័យមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មរហូតកំណត់មុខសញ្ញាបាននិងធ្វេីការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាលឃាត់និងទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ