ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាបង្ហោះរូបភាពប៉ុន្មានសន្លឹកផ្សេងៗគ្នា ដោយបង្ហោះប្រៀបធៀបទៅនឹងបុរសម្នាក់ មានដៃជើងល្អរឹងមាំ អាចធ្វើការអ្វីក៏បានដែរ និងមានផ្ទះស្នាក់នៅត្រឹមត្រូវ ហេីយមានដីធ្លីសម្រាប់ដាំដំណាំផងដែរ ប៉ុន្តែបុរសម្នាក់នេះបែរជាធ្វើចោរលួចរបស់របរអ្នកភូមិ ហេីយបែរជាសប្បុរសជនមួយចំនួននាំគ្នាយកអំណោយទៅឧបត្ថម្ភថែមទៀត ខណៈដែលក្មេងស្រីពីរនាក់ដេកលង់លក់យ៉ាងកំសត់នៅក្នុងខ្ទម បែរជាគ្មានអ្នកជួយទៅវិញ។
សូមជម្រាបជូនថា បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ Vina online Shop បានបង្ហោះសារថា៖ អាណិតណាស់លោកអើយគាត់បាក់ដៃ ហើយកំព្រាឪពុកម្ដាយ។ ដោយសារក្រពះទើបដាច់ចិត្តលួចទំពាំងគេ ខ្ញុំបាទម្ចាស់ក្រុមហ៊ុនឡេវីណាបីថ្ងៃបានជួបគាត់ហើយ បានផ្ដល់ថវិកាជូនគាត់ទឹកចិត្ត400$❤️🙏
ស្រាប់តែភ្លាមៗនោះ អ្នកលេងបណ្ដាញសង្គមជាច្រេីនបាននាំគ្នាបង្ហោះថា មានដៃជេីងល្អ និងមាឌធំសុខភាពរឹងមាំមិនព្រមទៅរកការងារធ្វេី បែរជាបែកគំនិតធ្វើចោរដេីរលួចរបស់របរអ្នកភូមិយកទៅក្លែមស្រា ហេីយមានសប្បុរសជនយកប្រាក់ និងគ្រឿងបរិភោគមកឧបត្ថម្ភថែមទៀត។
ជាក់ស្ដែងគណនីហ្វេសប៊ុកមួយឈ្មោះ ជា ស្រស់ បានបង្ហោះថា ជួយចេញពីចិត្ត វាខុសពីជួយចេញពីជោរ! រដូវកាលជោរជួយចោរ។
អ្នកលេងបណ្ដាញសង្គម ឈ្មោះ Kimsan Chea បានខំមិនថា លោកសង្ឃទៅជួយឧបត្ថម្ភដល់ចោរចឹងមិនគួរណាថតបង្ហោះទេវាស្មេីនឹងលោកសង្ឃមិនស្គាល់សីល៥ទេ វិន័យសីល៥មានអីខ្លះលោកសង្ឃគាត់អត់ដឹងផង។
គណនីឈ្មោះ Keo Vanna បានខំមិនថា ខ្ញុំធ្លាប់ធ្វើការចុះខេត្ត តំបន់នឹងនៅមិនទាន់បងប្រុសហ្នឹងលួចឆ្កែមីងលក្ខណា ទេ។ តែខ្ញុំទាន់គាត់លួចមាន់ទានិងឆ្កែ អ្នកភូមិធ្វើក្លែមស្រា។ រឿងលួច ញឹកណាស់។
អ្នកខ្លះទៀតក៏បានខំមិនថា ចង់ល្បីតាមគ្នា តោងជើងចោរចង់ល្បី ….សម័យMMO។ អ្នកលួចគួរតែតបស្នង នឹកដល់គុណម្ចាស់ចម្ការផង ដែលបង្ហោះចោរឱ្យល្បី និងបានអំណោយ។
ដោយឡែកគណនីហ្វេសប៊ុកមួយឈ្មោះAna Khmer បានបង្ហោះរូបភាពក្មេងស្រីពីរនាក់កំពុងតែដេកលង់លក់នៅក្នុងរោងមួយដែលគេទុកចោល មេីលទៅគួរឱ្យសង្វេគខ្លាំងណាស់ ប៉ុន្តែគ្មានអ្នកណាយកអំណោយទៅឱ្យសោះ ចាំមើលមានអ្នកស៊ែរអត់ ឃើញហើយអាណិតណាស់។
ជាមួយគ្នានេះ ជុំវិញការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករឿងប្រៀបធៀបបុរសមាឌធំម្នាក់ដែលមានដៃជើងល្អរឹងមាំ និងមានសុខភាពល្អថែមទៀតនោះ ធ្វើចោរលួចរបស់របរអ្នកភូមិហេីយ បែរជាមានសប្បុរសជននាំគ្នាយកអំណោយទៅឧបត្ថម្ភ រីឯក្មេងស្រីពីរនាក់ដេកយ៉ាងកំសត់ បែរជាគ្មានអ្នកជួយទៅវិញ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់សប្បុរសជនទាំងឡាយណាប្រសិនបេីចង់ជួយឧបត្ថម្ភគួរតែក្រឡេកមេីលអ្នកដែលគ្មានលទ្ធភាពវិញ ហេីយចំពោះការជួយលេីកស្ទួយមនុស្សដែលមានដៃជេីងបែបនេះ គឺឆ្លុះបញ្ចាំងឱ្យឃេីញថាជាទង្វើមិនល្អ ព្រោះក្មេងជំនាន់ក្រោយអាចគិតថា ប្រសិនបេីគាត់ដេីរលួចដូចបុរសម្នាក់នេះ ហេីយត្រូវគេចាប់បានវាយឱ្យរបួសទៅនោះច្បាស់ជាមានសប្បុរសជននាំគ្នាយកអំណោយឱ្យពួកគេផងដែរ៕ ដោយ៖សហការី