សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​​បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជំនួបសំណេះសំណាល នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណង ពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ-កម្មការិនី ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅ។

សម្តេចតេជោ ប្រកាសបន្ថែមដល់គ្រប់ រោងចក្រសហគ្រាសទាំងអស់ដែលមានជនមានពិការភាពត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។

សម្តេចតេជោ ថ្លែង​បន្តសួរសុខទុក្ខដល់កម្មករកម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេសកម្មការិនីមានផ្ទៃពោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ថ្លែង​ថា យន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករ-កម្មករិនី គឺយន្តការត្រីភាគីដោយមានការ ចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដោយគិតគូរការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករ-កម្មការិនី។

សម្តេចតេជោ​ ថ្លែង​បន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់រួមគ្នាបន្តថែរក្សាសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ។​ សម្តេចតេជោ​ ណែនាំឱ្យកម្មករ -កម្មការិនីទាំងអស់ ត្រូវហ៊ានចង្អុលមុខចំពោះនរណាក៏ដោយ ដែលមានចេតនាចង់បំផ្លិតបំផ្លាញសុខសន្តិភាព។

សម្តេចតេជោ ថ្លែង​បន្តណែនាំឱ្យមានការ យក ចិត្តទុកដាក់ក្នុងការអនុវត្តការ ដោះស្រាយបញ្ហានានា ដើម្បីផលប្រយោជន៍ របស់កម្មករ កម្មការិនី នៅនឹងមូលដ្ឋាន ដោយមិនត្រូវរង់ចាំតែក្រសួងការងារ ឬក្រសួងពាក់ព័ន្ធនៅ ថ្នាក់ជាតិនោះឡើយ។

សម្តេចតេជោ ថ្លែង​ប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំងឱ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ ដែលបានបោកប្រាស់អាជ្ញាធរបារាំង។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ ដែលបានបោកប្រាស់អាជ្ញាធរបារាំង។

សម្តេចតេជោ ថ្លែង​ថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទាញដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោ ថ្លែង​បន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាពៗ គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក ខណៈបច្ចុប្បន្នប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូរឈាម ប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម១២ ដែលជាមោទនភាពសម្រាប់ខ្មែរទាំងមូល។

សម្តេចតេជោ ថ្លែង​ថា ក្រុមប្រឆាំងដែលចាកចេញ ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ប្រកាសមិនលើកលែងអោយនរណាក៏ដោយ ដែលនៅជាប់ទំនាក់ទំនងជាមួយទណ្ឌិតក្បត់ជាតិបីជំនាន់ តែសម្តេចនៅតែប្រកាន់ជំហរលើកលែងទោសដល់នរណាក៏ដោយដែលផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់។

សម្តេចតេជោ ថ្លែង​ព្រមានមន្រ្តីគណបក្សភ្លើងទៀន មួយរូបឈ្មោះ ស សាឡុងដេត ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ បន្ទាប់ពីបុគ្គលរូបនេះប្រជុំសម្ងាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួនហើយយករឿងរាជរដ្ឋាភិបាលមិនយកលុយពីការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ មករិះគន់។

សម្តេចតេជោ បន្តប្រកាសបន្ថែមសុំការ យោគយល់ដល់ម្ចាស់បុរី ចំពោះការលំបាក របស់ ប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវ ក្នុងការ បង់ប្រាក់ និងត្រូវរៀបចំ ឡើងវិញចំពោះការបង់ រំលស់ផ្ទះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ​ ក៏បានប្រកាសលើកទឹកចិត្តឱ្យមានការរឹបអូសផ្ទះសម្បែងបុគ្គលប្រឆាំងណាក៏ដោយ ដែលធ្វើតាមនយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

ជាមួយគ្នានេះ​ លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

...

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិតជាង ១៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print