ខេត្តព្រះសីហនុ៖ បុរសម្នាក់បានលិចចូលទៅក្នុងទឹកសមុទ្របាត់ខណៈចុះទៅលេងទឹកជាមួយកូនហើយកូនលង់ទឹកក៏ទៅជួយរុញកូនមកខាងលេីបែរជាឈ្លក់ទឹកខ្លួនឯងលិចទៅបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ បុរសខាងលេីឈ្មោះ ហេង ពិសិដ្ឋ អាយុប្រហែល៤០ឆ្នាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលេីជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូបលេខ៨៨៨។
បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុសអាយុប្រមាណ១០ឆ្នាំជាងបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឱ្យឈ្លក់ទឹកពេលនោះឪពុកឃើញក៏ហក់ទៅជួយកូនរុញកូនមករាក់ តែពេលនោះគាត់ជាឪពុកបានលង់ទឹកនិងបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញនៅឡើយដែលខណៈពេលនេះក្រុមឆ្មាំសមុទ្រនិងសមត្ថកិច្ចកំពុងស្វែងរកសង្គ្រោះ៕ដោយ៖សុខាសែនជ័យ