បុរសដែលជួយកូនពីការលង់ទឹកសមុទ្រ ហើយលង់ខ្លួនឯងនិងបាត់ខ្លួននោះ ពេលនេះរកឃើញសាកសពហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលបាត់ខ្លួនក្រោយជួយកូនឱ្យរួចផុតពីការលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនោះ នៅពេលនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ សាកសពហើយ ក្រោយប្រើពេលស្រាវជ្រាវរុករកនៅលើផ្ទៃសមុទ្រប្រមាណ ២០ម៉ោងមក។

សេចក្ដីរាយការណ៍ពីខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីក្រុមអ្នករុករកបានពង្រីកវិសាលភាពទីតាំងស្រាវជ្រាវនោះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សពបុរសវ័យ៤០ឆ្នាំនោះ ត្រូវបានរកឃើញហើយ។ ប្រតិបត្តិការរុករកនេះធ្វើឡើងដោយកម្លាំងនគរបាល, កងរាជអាវុធហត្ថ, អង្គភាព ៧១១ និងមានការចូលរួមសហការពីក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ។

...

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍មួយបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ដែលជាអ្នករស់នៅរាជធានីភ្នំពេញបាននាំក្រុមគ្រួសារទៅលេងខេត្តព្រះសីហនុ ហើយកូនបានចុះលេងទឹកសមុទ្រ ស្រាប់តែពេលនោះក៏លង់ ហើយឪពុកបានស្ទុះទៅជួយនិងរុញកូនឡើងលើវិញឱ្យរួចផុតពីគ្រោះថ្នាក់ ប៉ុន្ដែអកុសលត្រូវកម្លាំងរលកសមុទ្រអូសខ្លួនឯងវិញបណ្ដាលឱ្យលង់បាត់ខ្លួនតែម្ដង៕ ដោយសុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print