រថយន្តសណ្ដោងរ៉ឺម៉កបើកបុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងនៅខាងមុខ បណ្ដាលឱ្យស្ត្រីម្នាក់ជាប្រពន្ធស្លាប់ រីឯកូននិងប្ដីរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ក្បាលរថយន្តពណ៍ ប៉ៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-6791 សឺម៉ីរ៉ឺម៉កពោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 4A-1920 បើកបរដោយឈ្មោះ អន ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ចំណែកជនរងគ្រោះឈ្នោះ សុធា ចាន់លី ភេទស្រី អាយុ២៥ឆ្នាំ(ត្រូវជាប្រពន្ធស្លាប់កន្លែងកើតហេតុ) ជាអ្នកធ្វើដំណើរលើម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ១HR-5567 បើកបរដោយឈ្មោះ ខុន សាក់យ៉ាម ភេទប្រុស អាយុ២៧ឆ្នាំ(ត្រូវជាប្តី របួសស្រាល) និងកូនម្នាក់ទៀតរបួសធ្ងន់។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ក្បាលរថយន្តពណ៍ ប៉ៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-6791 សឺម៉ីរ៉ឺម៉កពោង ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 4A-1920 បើកបរដោយឈ្មោះ អន ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពី ជើងទៅត្បូង(ភ្នំពេញ.តាកែវ) ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកនិងម៉ូតូ ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ សពាក់ផ្លាកលេខ ភ្នំពេញ ១HR-5567 បើកបរដោយឈ្មោះ ខុន សាក់យ៉ាម ភេទប្រុសអាយុ២៧ឆ្នាំ (របួសស្រាល) មានអ្នករួមដំណើរ ២នាក់ត្រូវជាប្រពន្ធនិងកូន ប្រពន្ធឈ្នោះ សុធា ចាន់លី អាយុ២៥ឆ្នាំ(ស្លាប់កន្លែងកើតហេតុ)កូនប្រុស(មិនស្គាល់ឈ្នោះ)របួសធ្ងន់ បើកបរក្នុងទឹសដៅស្របទឹសគ្នា(ពីជើងទៅត្បូង) និងបន្តទៅបុកនិងម៉ូតូ ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-0062 បើកបរដោយឈ្មោះ ប៊ូ សុផាន់ណា ភេទប្រុសអាយុ ៣០ឆ្នាំ(របួសស្រាល)មានអ្នករួមដំណើរ ១នាក់ឈ្មោះ សយ សារុន ភេទស្រី អាយុ ២៩ឆ្នាំ(គ្មានរបួស)ត្រូវជាប្រពន្ធ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ សេរីភត្ត័ ឃុំ ពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កំពង់ឈប់ចតនៅលើចិញ្ចើមផ្លូវ។
សពត្រូវបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នកបើកបររថយន្ត ឃាត់ខ្លួន
តាមការសន្និដ្ឋាន កណីនេះបង្ករឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹង ក្នុងកំរិតជាតិអាកុល ០,៤១០mg/l៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print