ខេត្តកំពង់ឆ្នាំង៖ មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានប្រទះឃើញកេសគ្រាប់បែកដៃរបស់អាមេរិចកាំង ភ្លាមៗក៏រាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីតាំងនោះ។
មន្រ្តីដដែលបន្តថា មានប្រជាពលរដ្នម្នាក់ឈ្មោះជេត ឡាំ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិក្រោកកើត ឃុំស្រែឃុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ ខណៈគាត់ជីកដីនៅខាងក្រោយផ្ទះ ក៏បានប្រទះឃើញកេះគ្រាប់មួយ ក្នុងនោះមានគ្រាប់បែកដៃអាមេរិចកាំងចំនួន ៩គ្រាប់ គាត់បានមករាយការណ៍ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំស្រែថ្មី ដេីម្បីជួយអន្តរាគមន៍ផងដែរ។
ក្រោយកេីតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំស្រែថ្មី បានសហការជាមួយអង្គភាពសុីម៉ាកCMAC ចុះមកយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕ដោយ៖សហការី